ព័ត៌មានអន្តរជាតិ

កងកម្លាំងរុស្ស៊ី ព្យាយាមចាប់ផ្តើម ដំណាក់កាលសកម្ម នៃការវាយលុក នៅភាគខាងកើតអ៊ុយក្រែន

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា លោក Oleksiy Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានព្យាយាមចាប់ផ្តើម ដំណាក់កាលសកម្ម នៃការវាយលុកនៅភាគខាងកើតអ៊ុយក្រែន។

យោងតាមលោក Danilov បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះថា នៅតាមខ្សែបន្ទាត់ជួរមុខ ស្ទើរតែទាំងស្រុង នៅក្នុងតំបន់ Donetsk តំបន់ Lugansk និង Kharkiv កងកម្លាំងរុស្ស៊ីបានព្យាយាមទម្លុះ តំបន់ការពាររបស់អ៊ុយក្រែន ។

លោក Danilov បានលើកឡើងថា កងកម្លាំងរុស្ស៊ីអាចឈានទៅមុខ បានតែនៅក្នុងទីក្រុងតូចៗ ចំនួនពីរប៉ុណ្ណោះ ដោយសង្កត់ធ្ងន់ថា យោធាអ៊ុយក្រែន កំពុងកាន់កាប់មូលដ្ឋានរបស់ពួកគេ នៅកន្លែងផ្សេងទៀត នៅភាគខាងកើតអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top