ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ ៖ ភ្នែកអគ្គិសនី បង្កើតឡើង ដើម្បីជួយមនុស្សពិការ ភ្នែកមើលឃើញ

អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ចក្ខុវិស័យសិប្បនិម្មិតអាចខិតទៅជិតការពិត បន្ទាប់ពីអ្នកវិទ្យាសាស្ត្រ បានបង្កើតកែវភ្នែកអគ្គិសនីតូចមួយ ដែលត្រូវបានរចនាឡើង សម្រាប់ប្រើប្រាស់ដោយមីក្រូបូត ហើយទីបំផុតអាចជួយ មនុស្សពិការភ្នែកថែមទៀត ។

អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Georgia State បានបង្កើតឧបករណ៍នេះដោយប្រើ ប្រព័ន្ធបញ្ឈរថ្មី ដែលធ្វើឲ្យវាមានទំហំតូច និងដំណើរការ ក្នុង កម្រិតមីក្រូ ។ គោលដៅ របស់ក្រុមដឹកនាំ ដោយជំនួយការសាស្រ្តាចារ្យ រូបវិទ្យា Sidong Lei ដើម្បីបង្កើតកាមេរ៉ាខ្នាតតូច អាចដំណើរ ការដូចភ្នែករបស់មនុស្សយន្តតូចៗ អាចចូលទៅដល់តំបន់ ដែលមនុស្ស និងរូបយន្តខ្នាតធំមិនអាចទៅដល់បាន ។

នៅពេលអនាគត ក្រុមការងារ បាននិយាយថា បច្ចេកវិទ្យាដូចគ្នានេះ អាចត្រូវបានកែសម្រួល ដើម្បីនាំយកការមើលឃើញទៅកាន់មនុស្សខ្វាក់ ឬកែលម្អការយល់ឃើញពណ៌ នៅក្នុងមនុស្សខ្វាក់ពណ៌។ ឧបករណ៍នេះប្រើវិធីសាស្ត្រសំយោគ ដើម្បីធ្វើត្រាប់តាមដំណើរការជីវគីមី ធ្វើឲ្យមនុស្សមើលឃើញ ដែលជាជំហានឆ្ពោះទៅរកកាមេរ៉ាមនុស្សយន្តខ្នាតតូច ។

សាស្ត្រាចារ្យ Lei បានបន្តថា យើងបង្ហាញពីគោលការណ៍ជាមូលដ្ឋាន និងលទ្ធភាពក្នុងការសាងសង់ឧបករណ៍ចាប់សញ្ញារូបភាពប្រភេទថ្មីនេះ ដោយសង្កត់ធ្ងន់លើការបង្រួមតូច ។ វាធ្វើឲ្យប្រសើរឡើងនូវការ ទទួលស្គាល់ពណ៌ បើប្រៀបធៀបទៅនឹង ឧបករណ៍ជំនាន់មុនមានទំហំដូចគ្នា ហើយនេះជាមុខងារចក្ខុវិស័យដ៏សំខាន់បំផុត ៕ដោយ៖លី ភីលីព

Most Popular

To Top