ព័ត៌មានអន្តរជាតិ

ណាសា ជំរុញឲ្យចាប់ផ្តើម បេសកកម្មដំបូង ទៅកាន់ភពយក្សអ៊ុយរ៉ានុស ដោយគូសបញ្ជាក់ ពីអាទិភាពអវកាស សម្រាប់ទសវត្សរ៍ក្រោយ

អាមេរិក ៖ របាយការណ៍ របស់បណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិ ឲ្យដឹងថា អង្គការអវកាស ណាសា បានជំរុញឲ្យចាប់ផ្តើម បេសកកម្មទៅកាន់ភពយក្ស អ៊ុយរ៉ានុស ជាលើកដំបូង មិនធ្លាប់មានដើម្បីពិនិត្យ មើលភពទឹកកកយក្ស ដោយតារាវិទូ ដែលចង់ឲ្យយានអវកាសធ្វើដំណើរទៅកាន់ “ទឹកកក” ព្រះច័ន្ទ Saturnអាចទ្រទ្រង់ជីវិត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

វាត្រូវបានគេស្គាល់ថា ជាគណៈកម្មាធិការ លើការស្ទាបស្ទង់មតិផ្នែកវិទ្យាសាស្ត្រភព និងតារាសាស្ត្រ វាបានចាត់តាំង Uranus Orbiter និង Probe ជាបេសកកម្មអាទិភាព ខ្ពស់បំផុត ។ អ៊ុយរ៉ានុស គឺជាភពទី៧ពីព្រះអាទិត្យដែលគោចរជុំវិញផ្កាយរៀងរាល់ ៨៣ ឆ្នាំនៃផែនដី គឺជា”យក្សទឹកកក” មានព្រះច័ន្ទចំនួន ១៧ត្រូវគេស្គាល់ និងសីតុណ្ហភាពអប្បបរមាគឺ -៣៧១F ។ យានអវកាសតែមួយគត់ ដែលត្រូវទៅទស្សនាគឺ Voyager 2 របស់ណាសាកាលឆ្នាំ ១៩៨៦ ។

ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រភពនៅពីក្រោយ របាយការណ៍ទសវត្សន៍ ក៏បានអំពាវនាវឲ្យអង្គការណាសា ទៅទស្សនាព្រះច័ន្ទទឹកកក Enceladus របស់ភពសៅរ៍ និងរកមើលសញ្ញានៃជីវិត ។ រៀងរាល់ដប់ឆ្នាំម្តង បណ្ឌិតសភាវិទ្យាសាស្ត្រ វិស្វកម្ម និងវេជ្ជសាស្ត្រជាតិ ប្រមូលផ្តុំក្រុមអ្នកជំនាញ ខាងអវកាស ហើយសុំឲ្យពួកគេឈាន ដល់ការឯកភាពគ្នាអំពីរបៀប ណាសាគួរតែអនុវត្តថវិកា របស់ខ្លួនក្នុងវិស័យវិទ្យាសាស្ត្រភពផែនដី និងការពារជាតិ ។
របាយការណ៍ចុងក្រោយនេះ គ្របដណ្តប់ពីឆ្នាំ ២0២៣ ដល់ឆ្នាំ ២0៣២ ហើយក៏រួមបញ្ចូល ផែនការដែលកំពុង ដំណើរការផងដែរ ដូចជាការនាំយកថ្មមកវិញពីភពព្រះអង្គារ និងធ្វើវិទ្យាសាស្ត្រនៅឋានព្រះច័ន្ទជាដើម ។
សំណើនេះមានឥទ្ធិពល នៅពេលនិយាយអំពីការទទួលបាន មូលនិធិសហព័ន្ធសម្រាប់បេសកកម្ម អវកាសនាពេលអនាគត និងដឹកនាំផែនការរបស់ណាសា សម្រាប់គម្រោងខ្នាតធំ ។
ណាសាបានប្តេជ្ញាចិត្ត ចំពោះសំណើចំនួនពីរពីការស្ទង់មតិ វិទ្យាសាស្ត្រភពចុងក្រោយ កាលឆ្នាំ ២0១២ យាន Europa Clipper ចាប់ផ្តើមនៅឆ្នាំ ២0២៤ និងយាន Perseverance rover ឥឡូវនេះនៅលើភពអង្គារ ៕ដោយ៖លី ភីលីព

Most Popular

To Top