បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងស្វែងរកលទ្ធភាព ក្នុងការទទួលបានប្រាក់ប្រមាណជា ៥ពាន់លានដុល្លារ ពីមូលនិធីរូបិយវត្ថុអន្តរជាតិ IMF ជារៀងរាល់ខែ ។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោកនាយករដ្ឋមន្ត្រី Denys Shmyhal ដោយបានបញ្ជាក់ទៀតថា៖ពួកយើងគឺកំពុងពិភាក្សាគ្នាអំពីកញ្ចប់ប្រាក់ ៥ពាន់លានដុល្លារក្នុងមួយខែ ហើយយើងកំពុងរងចាំការ សម្រេចចិត្តដោយភាគីចំនួន២ គឺទាំង IMF និងធនាគារពិភពលោក
World Bank ។
លោក Shmyhal បានបន្តទៀតដែរថា កញ្ចប់ប្រាក់ទាំងនេះគឺជាអ្វីដែលអ៊ុយក្រែន កំពុងចាំបាច់ក្នុងការប្រើប្រាស់ ក្នុងការធ្វើការងារទៅលើបញ្ហា មនុស្សធម៍និងបញ្ហាសង្គម នៅក្នុងប្រទេសជារៀងរាល់ថ្ងៃ ៕
ប្រែសម្រួល៖ស៊ុនលី
