ព័ត៌មានអន្តរជាតិ

ចិនប្រតិកម្ម ទៅនឹងសកម្មភាព ធ្វើដំណើរដោយនាវា កងទ័ពអាមេរិក ក្បែរច្រកកោះតៃវ៉ាន់

បរទេស ៖ យោងតាមការចេញផ្សាយ របស់ rt.com នៅថ្ងៃបានឲ្យដឹងថា កងកម្លាំងយោធា នៃប្រទេសចិនបានធ្វើការប្រកាសថ្កោលទោស សាជាថ្មីម្តងទៀត ចំពោះសកម្មភាព ចុងក្រោយដោយនាវាឃ្លាំមើល របស់អាមេរិក ដែលបានធ្វើដំណើរ ចូលមកដល់ក្បែរច្រកសមុទ្រ នៃកោះតៃវ៉ាន់កាលពីថ្ងៃអង្គារ ដោយហៅសកម្មភាព នេះថាជាការបង្កបញ្ហា។

នាវាចម្បាំងអាមេរិកដែលមាន ឈ្មោះថា USS Sampson guided-missile បានធ្វើដំណើរឆ្លងកាត់តំបន់នេះ ពិតមែនកាលពីថ្ងៃអង្គារហើយ កងកម្លាំងយោធាចិន បានអះអាងថាខ្លួនបានតាមដាន និងគ្រប់គ្រងការឆ្លើយតបរបស់ខ្លួន បានយ៉ាងត្រឹមត្រូវដោយនាវា ជាច្រើនគ្រឿងរបស់ចិន។

នៅក្នុងសេចក្តីថ្លែងការណ៍ ដោយភាគីចិនបានបន្ត ដែរថា ៖សកម្មភាពបង្កបញ្ហា ដោយអាមេរិកបែបនេះ គឺតែងតែបានធ្វើឡើងជារឿយៗ ហើយវាកំពុងតែបានធ្វើឲ្យ មានការគម្រាមកំហែង យ៉ាងខ្លាំងចំពោះស្ថេរភាពក្នុង តំបន់និងជាពិសេសច្រក សមុទ្រនៃកោះតៃវ៉ាន់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top