តេហរ៉ង់៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាមេបញ្ជាការកំពូលម្នាក់របស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យបានធ្វើការព្រមានចំៗទៅលើសហរដ្ឋអាមេរិកមិនគួរមានវត្តមាននៅក្នុងតំបន់ឈូង
សមុទ្រ Gulf ឡើយពីព្រោះថាបណ្តាប្រទេសក្នុងុតំបន់នេះគឺអាចធានាបាននូវសុខសុវត្ថិភាពរបស់ពួកគេបានដោយខ្លួនឯង។
ការលើកឡើងដែលត្រូវបានដោយលោកមេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់នៃកងកម្លាំងបដិវត្តអ៊ីរ៉ង់ឬ IRGC លោក Alireza Tangsiri ហើយក៏លោកបានព្រមានបណ្តាប្រទេសផ្សេងទៀតផងដែរដែល
កំពុងស្វែងរកការបំផ្លិចបំផ្លាញទៅលើអត្ថប្រយោជន៍របស់អ៊ីរ៉ង់នៅក្នុងតំបន់ឈូងសមុទ្រ Gulf នឹងទទួលបាននូវការឆ្លើយតបដ៏អាក្រក់និងគួរឲ្យសោកស្តាយមួយ។
លោក Tangsiri បានបន្តថា៖អ៊ីរ៉ង់តែងតែបានបញ្ជូនសារសន្តិភាព និងមិត្តភាពរបស់ខ្លួនម្តងហើយម្តងទៀតទៅកាន់ប្រទេសជិតខាងដែលស្ថិតនៅភាគខាងត្បូងរបស់ខ្លួនដោយអះអាងថា ប្រទេសនៅក្នុងតំបន់នេះ
មានសមត្ថភាពគ្រប់គ្រាន់ដែលអាចធានាបាននូវសន្តិសុខរបស់ខ្លួន៕ប្រែសម្រួល៖ស៊ុនលី