ព័ត៌មានអន្តរជាតិ

កូរ៉េបង្ហាញរូបភាព សាងសង់ទីក្រុង អណ្តែតទឹកដំបូងគេ នាឆ្នាំ ២០២៥ ជួយប្រជាជន រស់នៅតាមឆ្នេរសមុទ្រ ឲ្យរួចផុតពីការកើនឡើង នៃកម្រិតទឹកសមុទ្រ

កូរ៉េ ៖ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា គំនិត នៃសាងសង់ទីក្រុងអណ្តែតទឹក អាចស្តាប់ទៅដូចជាគំនិតមួយ ចេញពីរឿងប្រឌិត បែបវិទ្យាសាស្ត្រ ចុងក្រោយបង្អស់ ប៉ុន្តែវានឹងក្លាយ ជាការពិត នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ដោយអ្នកវិទ្យាសាស្ត្រគាំទ្រ ដោយអង្គការសហប្រជាជាតិ កំពុងសាងសង់ទីក្រុងបណ្តែតគំរូ ដំបូងបង្អស់ របស់ពិភពលោក ។

គម្រោងនេះមានឈ្មោះថា OCEANIX ត្រូវបានប្រកាស កាលពីឆ្នាំមុន ប៉ុន្តែឥឡូវនេះរូបភាពរចនាថ្មីត្រូវបានបង្ហាញ។ ពួកគេបង្ហាញពីរបៀប វេទិកាតភ្ជាប់គ្នា នឹងគ្របដណ្តប់លើផ្ទៃដី សរុប១៥.៥ហិចតា អាចផ្ទុកមនុស្ស បានចំនួន ១២,០០០នាក់ ចំណែកការសាងសង់ ទីក្រុងបណ្តែតទឹកនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយអស់ ២០០ លានដុល្លារ ហើយគ្រោង នឹងបញ្ចប់នៅឆ្នាំ ២០២៥ ។
លោក Philipp Hofmann នាយកប្រតិបត្តិនៃ OCEANIX បាននិយាយថា យើងកំពុងស្ថិតនៅលើផ្លូវក្នុងការផ្តល់ OCEANIX Busan និងបង្ហាញថា ហេដ្ឋារចនា សម្ព័ន្ធបណ្តែតទឹក អាចបង្កើតដីថ្មីសម្រាប់ទីក្រុងឆ្នេរ សមុទ្រដែលកំពុងស្វែង រកមធ្យោបាយ ប្រកបដោយនិរន្តរភាព ដើម្បីពង្រីកទៅកាន់ មហាសមុទ្រ ខណៈការសម្របខ្លួន ទៅនឹងការកើនឡើងកម្រិតទឹកសមុទ្រ ។

គម្រោងនេះមានគោលបំណង ជួយប្រជាជន ដែលរស់នៅតំបន់ឆ្នេរ ដែលសហគមន៍ របស់ពួកគេប្រឈម នឹងហានិភ័យ នៃការត្រូវបានលុបចោល ចំពេលមានការកើនឡើងកម្ពស់ទឹកសមុទ្រ ។ យោងតាម OCEANIX ថា មនុស្ស២នាក់ក្នុងចំណោម៥នាក់ នៅជុំវិញពិភពលោករស់នៅ ក្នុងចម្ងាយ១០០ គីឡូម៉ែត្រនៃឆ្នេរសមុទ្រ ដោយទឹកជំនន់បានបង្ខំមនុស្សរាប់លាននាក់ ឲ្យចាកចេញពីផ្ទះរបស់ពួកគេ ។
លោក Bjarke Ingels ស្ថាបនិក និងជានាយកច្នៃប្រឌិតនៃ BIG-Bjarke Ingels Group ដែលជាស្ថាបត្យករឈានមុខគេក្នុងគម្រោងនេះបាននិយាយថា “សង្កាត់តាមសមុទ្រម៉ូឌុលរបស់ OCEANIX នឹងក្លាយជាគំរូដើម សម្រាប់ទីក្រុងប្រកបដោយ និរន្តរភាព និងធន់ ៕ដោយ៖លី ភីលីព

Most Popular

To Top