ព័ត៌មានអន្តរជាតិ

ការ​ធ្វើ​ស្រែ​ កើត​មាន​ក្នុង​ប្រទេស​ចិន​ ជាង​៧​០០០​ឆ្នាំ ​មក​ហើយ

ស្រូវ​គឺជា គ្រាប់​ពូជ​នៃ​ប្រភេទ​ស្មៅ ឈ្មោះ​វិទ្យាសាស្ត្រ​ហៅ​ថា Oryza sativa (ស្រូវ អាស៊ី) ឬ Oryza glaberrima (ស្រូវ អាហ្វ្រិក ) ។

ជា​ប្រភេទ​ធញ្ញជាតិ​ស្រូវ គឺជា​អាហារ​ប្រចាំ​ថ្ងៃ​សំខាន់​បំផុត ​ដែល​ប្រើប្រាស់​យ៉ាង ​ទូលំ​ទូលាយ ​សម្រាប់​ចិញ្ចឹម​ជីវិត​មនុស្ស ​​មួយ​ផ្នែក​ធំ ​របស់​ពិភពលោក ជាពិសេស នៅ​តំបន់​អាស៊ី ​។ វា​ជា​ទំនិញ​កសិកម្ម ​ដែល​ផលិត​ខ្ពស់​បំផុត​ទី​បី ​នៅ​ទូទាំង​ពិភពលោក បន្ទាប់ពី អំពៅ និង​ពោត ផ្អែក​លើ​ទិន្នន័យ អង្គការ​គ្រប់គ្រង​ទិន្នន័យ​ កសិកម្ម​ហៅ​កាត់​ថា​ FAOSTAT ។

បើ​យោង​​តាម​ប្រវត្តិ​សាស្ត្រ​ចិន ​សម័យ​បុរាណ​ ផលិតកម្ម​ស្រូវ​ (ការ​ធ្វើ​ស្រែ​) កើត​មាន​​ក្នុង​ប្រទេស​ ដ៏​ចំណាស់​នៅ​អាស៊ី​មួយ​នេះ ​ជាង​៧០០០​ឆ្នាំ​មក​ហើយ​ និង​បន្ត​រហូត​ដល់​បច្ចុប្បន្ន​ ជា​សក្ខីភាព ​គេ​ឃើញ​វាល​ស្រែ​ធំ​ៗ មាន​វត្តមាន​ពាសពេញ​ផ្ទៃ​ប្រទេស ពិសេស​គឺ ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ ៖

Most Popular

To Top