ព័ត៌មានអន្តរជាតិ

Update ៖ គិតចាប់តាំងពីមានជម្លោះ អ៊ុយក្រែន ទទួលបានជំនួយអន្តរជាតិ គិតជាទឹកប្រាក់ប្រមាណ ៤,៧ពាន់លានដុល្លារ

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ថា ទីភ្នាក់ងារសារព័ត៌មាន រដ្ឋាភិបាលបានឲ្យដឹងថា នាយករដ្ឋមន្រ្តី អ៊ុយក្រែន លោក Denys Shmyhal បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែន បានទទួលជំនួយអន្តរជាតិ ចំនួន៤,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល ៤,៧៣ពាន់លានដុល្លារអាមេរិក ចាប់តាំងពីការចាប់ផ្តើមជម្លោះ ជាមួយនឹងប្រទេសរុស្ស៊ី ។

លោក Shmyhal បានលើកឡើងថា ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ប្រទេសអ៊ុយក្រែន បានទទួលមូលនិធិ ជំនួយចំនួន៥០០លានដុល្លារ ពីធនាគារពិភពលោក ។

លោក Shmyhal បានលើកឡើងថា “យើងសូមអំណរគុណ ជាពិសេសចំពោះការគាំទ្របែបនេះ ។ នេះជួយយើងក្នុងការរក្សា អត្ថប្រយោជន៍សង្គមទាំងអស់ ឱ្យបានពេញលេញ ក៏ដូចជាការបើកកម្មវិធីជំនួយថ្មីៗ” ។

លោកបានថ្លែងថា រដ្ឋាភិបាលបានបើកដំណើរ ការវេទិកាមួយដែលនឹងជួយ រៃអង្គាសប្រាក់សម្រាប់ការស្តារ ប្រទេសក្រោយជម្លោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top