ឡូសអេនជឺឡេស ៖ អង្គការណាសា បានឲ្យដឹងថា អវកាសយានិក SpaceX Crew-3 របស់ណាសា នៅលើយានអវកាស Dragon Endurance បានវិលមកផែនដីវិញ ដោយសុវត្ថិភាព កាលពីព្រឹកថ្ងៃសុក្រ នៅឈូងសមុទ្រម៉ិកស៊ិក ពីឆ្នេរសមុទ្រនៃរដ្ឋ Florida ភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក។

នាវិកអន្តរជាតិ រួមមាន អវកាសយានិក ណាសា Kayla Barron, Raja Chari និង Tom Marshburn និង អវកាសយានិក ទីភ្នាក់ងារអវកាសអឺរ៉ុប Matthias Maurer បានត្រឡប់មកផែនដីវិញ ដោយការលោត ឆ័ត្រយោង បន្ទាប់ពីចំណាយពេល ១៧៧ថ្ងៃ ក្នុងគន្លងតារាវិថី ដែលជានាវិកពាណិជ្ជកម្ម រយៈពេលវែងទី៣ របស់បេសកកម្មទីភ្នាក់ងារនេះ ទៅកាន់ស្ថានីយ អវកាសអន្តរជាតិ។
បេសកកម្ម Crew-3 ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំមុន នៅលើគ្រាប់រ៉ុក្កែត Falcon 9 ពីមជ្ឈមណ្ឌលអវកាស Kennedy របស់ NASA ក្នុងរដ្ឋផ្លរីដា។
យោងតាមអង្គការ NASA បានឱ្យដឹងថា ពេញមួយបេសកកម្មរបស់ពួកគេ អវកាសយានិក Crew-3 បានធ្វើសកម្មភាព វិទ្យាសាស្ត្រ និងថែទាំ និងការបង្ហាញបច្ចេកវិទ្យា ៕
ប្រែសម្រួល ឈូក បូរ៉ា
