លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់ណាតូថា បានជម្រុញឱ្យលោកធ្វើសង្រ្គាម ជាមួយអ៊ុយក្រែន។ ប្រធានាធិបតីរុស្សី ថ្លែងបែបនេះនៅថ្ងៃជ័យជំនះ ៩ ឧសភា ដោយបានសង្កត់ធ្ងន់ថា ប្រទេសលោកខាងលិចកំពុងរៀបចំ សម្រាប់ការឈ្លានពានលើក្រុងមូស្គូ។

នៅក្នុងសុន្ទរកថារបស់លោកពូទីន លោកបានធ្វើការទាញភាពស្រដៀងគ្នា រវាងការប្រយុទ្ធរបស់កងទ័ពរុស្សី ប្រឆាំងនឹងកងទ័ពណាស៊ី និងសកម្មភាពរបស់កងកម្លាំងរុស្ស៊ី នៅអ៊ុយក្រែន។ លោកពូទីន ចំណាយពេលជាច្រើនម៉ោង នៅទីលានក្រហម (Red Square) កំឡុងពេលប្រារព្ធទិវាជ័យជំនះ ដែលគេចាត់ទុកជាថ្ងៃដ៏សំខាន់មួយ នៅក្នុងប្រទេសរុស្សី។
យ៉ាងណាមិញ កងទ័ពរបស់រុស្សី ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើព្រៃផ្សៃ និងអមនុស្សធម៌បំផុត ក្នុងពិភពលោក។ មានការចោទប្រកាន់ថាទាហានរុស្សី មួយចំនួនបានប្រើការរំលោភ ជាឧបករណ៍នៃសង្គ្រាមប្រឆាំង នឹងជនស៊ីវិល។ ជាថ្មីម្តងទៀត រុស្សី នៅតែបន្តចេញមុខបដិសេធថា ប្រទេសខ្លួន មិនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ដូចការចោទប្រកាន់ឡើយ៕ Source: Sabay


