បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះ នាយករដ្ឋមន្ត្រីស្រីលង្កាលោក Mahinda Rajapaska បានប្រកាសលាលែងចេញពីតំណែង ហើយបន្ទាប់ពីហេតុការណ៍ចលាចល ពាសពេញប្រទេស អស់រយៈពេលជាច្រើនខែមកនេះ។

មូលហេតុសំខាន់ដែលនាំ ឲ្យមានការបាតុកម្មជាបន្តបន្ទាប់ ពីសំណាក់ក្រុមបាតុករនោះ ក៏ដោយសារតែពួកគេបានចោទថា រដ្ឋាភិបាលបានជាប់បំណុល កាន់តែធ្ងន់ធ្ងរឡើយ ខណៈដែលតម្លៃប្រេងសាំងក៏កាន់តែថ្លៃ បញ្ហាអតិផរណាក៏កើតឡើង ជាមួយគ្នាដែលវាបានរុញច្រាន ឲ្យពលរដ្ឋជាច្រើនធ្លាក់ចូលទៅក្នុង ភាពក្រីក្រកាន់តែខ្លាំងឡើង។
ការប្រកាសលាលែងតំណែងនេះ ក៏បានធ្វើឲ្យមានការរំលាយសភា របស់លោកនាយករដ្ឋមន្ត្រីរូបនេះ ដែលទើបតែបានបង្កើតឡើង កាលពីខែមុននោះផងដែរ។
គួរឲ្យដឹងដែរថាស្រីលង្កា បានជួបបញ្ហាចលាចលដោយក្រុមបាតុករ ប្រឆាំងនិងគាំទ្ររដ្ឋាភិបាល អស់រយៈពេលជាង២ខែមកហើយ ហើយកំពុងតែនៅបន្តនៅឡើយ ដោយក្រុមប៉ូលីស បានប្រើប្រាស់ទាំងហ្គាសបង្ហូរ
ទឹកភ្នែក និងកាំភ្លើងទឹកជាច្រើនរួចមកហើយ ដើម្បីបំបែកហ្វូងបាតុករ ប៉ុន្តែមិនទទួលបានជោគជ័យឡើយ៕ ប្រែសម្រួល៖ស៊ុនលី
