ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ុយក្រែន៖ បិសាចបានចាប់កំណើតជាថ្មី នៅទ្វីបអឺរ៉ុប ៧៧ឆ្នាំក្រោយសង្គ្រាមលោកលើកទី២

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយចំៗថា បិសាចបានចាប់កំណើតជាថ្មី អស់រយៈពេល ៧៧ឆ្នាំបន្ទាប់ពីពួកណាស៊ីត្រូវបានកម្ចាត់នៅអឺរ៉ុប។

ថ្ងៃ ៨ ឧសភា ជាថ្ងៃដ៏មានាសារសំខាន់ ​ដែលបង្ហាញពីការចុះចាញ់ របស់កងកម្លាំងអាល្លឺម៉ង់ និងបានបញ្ចប់សង្រ្គាមលោកលើកទី២ នៅអឺរ៉ុប។ ប៉ុន្តែលោក Zelensky បាននិយាយថា សព្វថ្ងៃនេះ អឺរ៉ុបកំពុងជួបសង្រ្គាមម្តងទៀត ខណៈដែលពួកបិសាច បានវិលត្រឡប់មកវិញ ក្នុងឯកសណ្ឋានផ្សេងគ្នា ក្រោមពាក្យស្លោកផ្សេងៗគ្នា ប៉ុន្តែពួកគេមានគោលបំណងដូចគ្នា។

មេដឹកនាំអ៊ុយក្រែន បានថ្លែងនៅមុខលំនៅដ្ឋានមួយ ដែលត្រូវបានទម្លាក់គ្រាប់បែកនៅ Borodyanka ដែលជាតំបន់ជាយក្រុង គៀវ។ តំបន់មួយនេះ មានការប៉ះទង្គិចគ្នាផងដែរ មុនពេលដែល ទាហានរុស្ស៊ីដកខ្លួនចេញ៕ Source: Sabay

Most Popular

To Top