កូរ៉េខាងជើងបានប្រើវិធានការតឹងរឹងបំផុត ដើម្បីទប់ស្កាត់មិនឲ្យកូវីដ១៩ឆ្លងចូល ក្នុងប្រទេសរបស់ខ្លួន តាមរយៈប្រទេសជិតខាង។
តាមកាសែតអង់គ្លេស Dailymail អះអាងថារដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបញ្ជាឲ្យបាញ់ចោល ជនណាក៏ដោយដែលមកជិតព្រំដែនកូរ៉េខាងជើង ក្នុងចម្ងាយ៨០០ម៉ែត្រ ឬជាងកន្លះគីឡូម៉ែត្រ។ យ៉ាងណាការបាញ់នេះមានករណីលើកលែង ចំពោះកងកម្លាំងការពារព្រំដែន របស់ប្រទេសជិតខាង។
កូរ៉េខាងជើងមានបណ្តោយព្រំដែនប្រវែង ជាង១៤១៦គីឡូម៉ែត្រ ជាប់ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង និងប្រទេសរុស្ស៊ី។ កូរ៉េកុមុយនីស្តគឺជាប្រទេសតែមួយគត់ លើពិភពលោកដែលមិនរាយការណ៍ ពីករណីឆ្លងកូវីដទៅឲ្យ WHO៕ Source: Sabay