បរទេស ៖ នៅក្នុងកិច្ចប្រជុំ G7 ក្រុមប្រទេសនេះបានឲ្យដឹងថា ពួកគេនឹងចាត់វិធានការ បន្ថែមទៀត ដើម្បីដាក់ឱ្យនៅដាច់ ដោយឡែកពីប្រទេសរុស្ស៊ី និងផ្តល់ការគាំទ្រថ្មី សម្រាប់យោធាអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ ។
ការសន្យារួមបញ្ចូលការ កំណត់គោលដៅបន្ថែមទៀត នៃប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី និងការបង្កើនការគាំទ្រ ផ្នែកហិរញ្ញវត្ថុលើសពី ២៤ពាន់លានដុល្លារ ដែលបានសន្យា សម្រាប់ឆ្នាំ២០២២ និងទៅអនាគត។
មនុស្សប្រហែល ៦០នាក់ ត្រូវបានគេភ័យខ្លាចថា បានស្លាប់បន្ទាប់ពីសាលារៀននៅ Bilohorivka ក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែន ត្រូវបានបំផ្ទុះ និងឆេះកាលពីថ្ងៃសៅរ៍។ មានតែមនុស្ស ៣០នាក់ប៉ុ ណ្ណោះដែលត្រូវបានជួយសង្គ្រោះ។
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនបានលើកឡើងថា ទន្ទឹមនឹងនោះ ស្ត្រី កុមារ និងជនស៊ីវិលវ័យចំណាស់ទាំងអស់ត្រូវបានជម្លៀសចេញពីរោងម៉ាស៊ីនដែក Azovstal ក្នុងទីក្រុង Mariupol ឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន បាននិយាយថា ទោះបីជាមន្ត្រីយោធា ព្រមានអំពីការបន្តវាយលុក របស់រុស្ស៊ីនៅរោងចក្រក៏ដោយ ៕
ប្រែសម្រួល ឈូក បូរ៉ា