បរទេស៖ អភិបាលរុស្ស៊ីចំនួន ៥នាក់បានប្រកាសលាលែងពីតំណែង កាលពីថ្ងៃអង្គារ។ ពួកគេទាំងអស់ នឹងបានឃើញអាណត្តិរបស់ពួកគេ ផុតកំណត់នៅចុងឆ្នាំនេះ មុនពេលការបោះឆ្នោតថ្នាក់តំបន់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១១ ខែកញ្ញា ដែលជាថ្ងៃបោះឆ្នោតជាតិរបស់រុស្ស៊ីនៅឆ្នាំ ២០២២។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលពីររូបគឺលោក Sergey Zhvachkin នៃតំបន់ Siberian Tomsk និង Valery Radaev នៃតំបន់ Saratov ក្នុងតំបន់ Volga Federal បានបម្រើការពីរអាណត្តិជាប់ៗគ្នា ហើយបានកាន់កាប់មុខតំណែងរបស់ពួកគេ អស់រយៈពេលមួយទសវត្សរ៍ ចាប់តាំងពីឆ្នាំ ២០១២។ ទោះបីជាប្រទេសរុស្ស៊ី បានអនុម័តច្បាប់អនុញ្ញាត ឱ្យអភិបាលក្រុងបម្រើការបន្ថែមទៀតលើសពីពីរអាណត្តិជាប់គ្នា នៅឆ្នាំ 2021 ក៏ដោយ ក៏អ្នកទាំងពីរបាននិយាយថាពួកគេនឹងមិនឈរឈ្មោះ នៅក្នុងការបោះឆ្នោតនាពេលខាងមុខទេ។
ប្រធានតំបន់ Kirov និងនៅក្នុងស្រុក Volga Federal គឺ លោក Igor Vasilyev ដែលបានកាន់កាប់តំណែងរបស់គាត់តាំងពីឆ្នាំ 2016 បាននិយាយថា គាត់បានស្នើសុំឱ្យប្រធានាធិបតី Vladimir Putin បន្ធូរបន្ថយភារកិច្ចរបស់គាត់ ចាប់តាំងពីគាត់មានគម្រោងធ្វើការនៅកម្រិតសហព័ន្ធ។ អភិបាលខេត្តពីមុន បានធ្វើការជាមួយការចុះឈ្មោះរដ្ឋរបស់រុស្ស៊ី – ទីភ្នាក់ងារសហព័ន្ធដែលដោះស្រាយអ្វី គ្រប់យ៉ាងដែលទាក់ទងនឹងដីធ្លីនិងអចលនទ្រព្យ៕ ប្រែសម្រួលៈ ណៃ តុលា