ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងជួយបេឡារុស ផលិត ប្រព័ន្ធមីស៊ីល ផ្លោងថ្មី

បរទេស៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកនឹងសាងសង់ប្រព័ន្ធមីស៊ីលថ្មីមួយ ដោយមានជំនួយពីទីក្រុងម៉ូស្គូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីយោធា លោក Lukashenko បាននិយាយថា លោកត្រូវបានសន្យាថា “គាំទ្រយ៉ាងពេញទំហឹង” ពីរដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងការអភិវឌ្ឍន៍មីស៊ីលស្រដៀងទៅនឹងឧបករណ៍ដែលប្រើក្នុងប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយខ្លី Iskander របស់រុស្ស៊ី។

លោកបានបន្ថែមថា បញ្ហានេះត្រូវបានពិភាក្សាកាលពីខែមុន ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងលោក Dmitry Rogozin ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top