រីយ៉ូ ៖ ក្រសួងសេដ្ឋកិច្ច របស់ប្រទេសប្រេស៊ីល បានបង្កើនការព្យាករណ៍ អតិផរណារបស់ខ្លួន សម្រាប់ឆ្នាំនេះពី ៦,៥៥ ទៅ ៧,៩ភាគរយ ហើយបានរក្សាការព្យាករណ៍ កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅត្រឹម ១,៥ភាគរយ នេះបើយោង តាមរបាយការណ៍ម៉ាក្រូហិរញ្ញវត្ថុ ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។
ដោយបង្ហាញពីតួលេខនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Paulo Guedes បានឲ្យដឹងថា លោករំពឹងថា នឹងមាន “ការភ្ញាក់ផ្អើលជាវិជ្ជមានពេញមួយឆ្នាំ” ចាប់តាំងពីគណនី របស់រដ្ឋាភិបាល ស្ថិតនៅក្រោមការគ្រប់គ្រង និងមានការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅក្នុងប្រទេស។
អតិផរណាបានឈានដល់ ១២,១៣ភាគរយ ក្នុងរយៈពេល ១២ ខែ ដែលបញ្ចប់ក្នុងខែមេសា ប៉ុន្តែមន្ត្រីរដ្ឋាភិបាលរំពឹងថា ការកើនឡើងតម្លៃ នឹងធ្លាក់ចុះដល់ចុងឆ្នាំ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ប្រសិនបើការរំពឹង ទុករបស់ពួកគេត្រូវបានចេញ នោះអតិផរណា នឹងនៅតែលើសកម្រិតគោលដៅ ដែលបានកំណត់ដោយ ក្រុមប្រឹក្សារូបិយវត្ថុជាតិ ដែលមាន ៣,៥ភាគរយ ជាមួយនឹងរឹម ១,៥ ភាគរយនៃការអត់ឱន។
សម្រាប់ឆ្នាំ២០២៣ ការព្យាករណ៍អតិផរណា របស់រដ្ឋាភិបាលត្រូវបានកែ សម្រួលពី ៣,២៥ ទៅ ៣,៦ភាគរយ។
ការព្យាករណ៍ជាវិជ្ជមាន ទាក់ទងនឹងកំណើនផលិតផល ក្នុងស្រុកសរុប ដែលត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១,៥ ភាគរយត្រូវបានជំរុញ ដោយការស្ទុះងើបឡើងវិញនៃវិស័យសេវាកម្ម និងការកើនឡើង នៃការវិនិយោគ ដែលនាំទៅដល់ការបង្កើតការងារ៕
ប្រែសម្រួល ឈូក បូរ៉ា