វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធបានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ដែលមានគោលបំណង ធ្វើកំណែទម្រង់ ការអនុវត្តរបស់ប៉ូលីសសហព័ន្ធ ក្នុងខួប ២ឆ្នាំ នៃការស្លាប់របស់ George Floyd។
សកម្មភាពនេះ បានកើតឡើងនៅក្នុងខួបលើកទីពីរ នៃការសម្លាប់បុរសជនជាតិ អាមេរិកអាហ្វ្រិក George Floyd ក្នុងទីក្រុង Minneapolis រដ្ឋ Minnesota ក្នុងពេលចាប់ខ្លួន។

លោក បៃដិន បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយ ពីសេតវិមានថា បទបញ្ជានេះ “លើកកម្ពស់គណនេយ្យភាព” ជាមួយនឹងវិធានការនានា រួមទាំងការបង្កើត “មូលដ្ឋានទិន្នន័យ ស្តីពីការ ទទួលខុសត្រូវលើការ អនុវត្តច្បាប់ជាតិថ្មីមួយ ដើម្បីតាមដានការប្រព្រឹត្តខុសឆ្គង ដូច្នេះមន្រ្តីមិនអាចលាក់បាំង ការប្រព្រឹត្តិខុសបាននោះទេ”។
យោងតាមសេតវិមាន បានឱ្យដឹងថា វាក៏ហាមឃាត់ការទប់ស្កាត់ ការរឹតបន្តឹងការធានាមិនគោះទ្វារ និងរឹតបន្តឹងគោលនយោបាយការប្រើប្រាស់កម្លាំង ដើម្បីសង្កត់ធ្ងន់លើការកាត់បន្ថយការកើនឡើង ។
លោក បៃដិន បានគូសបញ្ជាក់ ពីបទបញ្ជាប្រតិបត្តិនេះ អនុវត្តដោយផ្ទាល់ ចំពោះមន្ត្រីអនុវត្តច្បាប់សហព័ន្ធទាំងអស់ ដែលចំនួនរបស់ពួកគេលើសពី ១០ម៉ឺននាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមថា “ទោះបីជាការលើកទឹកចិត្តរបស់សហព័ន្ធ និងការអនុវត្តល្អបំផុត ដែលពួកគេត្រូវបានភ្ជាប់ មកជាមួយក៏ដោយ យើងរំពឹងថាការបញ្ជានេះ នឹងមានផលប៉ះពាល់យ៉ាងសំខាន់ ទៅលើភ្នាក់ងារអនុវត្តច្បាប់របស់រដ្ឋ និងក្នុងតំបន់ផងដែរ”៕
ប្រែសម្រួល ឈូក បូរ៉ា
