ព័ត៌មានអន្តរជាតិ

អាមេរិក បង្កបញ្ហាប្រឈមរយៈពេលវែង ដ៏ធ្ងន់ធ្ងរបំផុត ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាប្រទេសដែលបង្ក “ការប្រឈមរយៈពេលវែងដ៏ធ្ងន់ធ្ងរបំផុត ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យលោក Zhao Lijian បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដែលអត្ថាធិប្បាយលើការបង្កាច់បង្ខូចថ្មីៗនេះលើប្រទេសចិន ដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ដែលបានពណ៌នាប្រទេសចិនថា ជា “បញ្ហាប្រឈមរយៈពេលវែងដ៏ធ្ងន់ធ្ងរបំផុត ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ” ។

លោក Zhao បានលើកឡើងថា “ការវាយប្រហារលើប្រទេសចិន ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវអ្វីដែលសហរដ្ឋអាមេរិកបានធ្វើ”។

លោកបានបន្ថែមថា អ្វីដែលគេហៅថា “សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់” ដែលត្រូវបានលើកឡើងដោយសហរដ្ឋអាមេរិក គឺពិតជា “សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់របស់សហរដ្ឋអាមេរិក” ដែលជាលំដាប់អនុត្តរភាព ដើម្បីគ្រប់គ្រងពិភពលោកជាមួយនឹងច្បាប់ផ្ទះនៃក្រុមរបស់ខ្លួន។

លោក Zhao បានបន្ថែមថា សហរដ្ឋអាមេរិក មិនមានការគោរព ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ ដែលគាំទ្រដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top