ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ផ្តល់កាំភ្លើងធំប្រភេទ howitzers ជាច្រើនគ្រឿងទៀតឲ្យអ៊ុយក្រែន

បរទេស៖ យោងតាមការប្រភពមិនបញ្ចេញឈ្មោះ និងត្រូវបានយកមកចេញផ្សាយដោយ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសប៉ូឡូញបានសម្រេចចិត្តក្នុងការបញ្ជូនអាវុធ ជាជំនួយប្រភេទកាំភ្លើងធំ howitzers ចំនួនច្រើនគ្រឿងទៀតមក ឲ្យប្រទេសអ៊ុយក្រែន។

ប្រភពដដែលបានបន្តទៀតថា បន្ថែមពីលើអាវុធទាំង១៨គ្រឿង ចុងក្រោយនេះប៉ូឡូញក៏បានផ្តល់នូវ វគ្គហ្វឹកហាត់ទៅដល់យោធាអ៊ុយក្រែន ចំនួន១០០នាក់ ផងដែរដើម្បីអាចប្រើប្រាស់អាវុធទាំងនេះ ហើយជឿជាក់ថាអាវុធដែលមានទំហំកាណុងដល់ទៅ១៥៥មីលីម៉ែត្ រប្រភេទនេះនឹង ធ្វើឲ្យកងអនុសេនាធំទាំង៣ របស់អ៊ុយក្រែនកាន់តែមានកម្លាំងខ្លាំង។

គួរឲ្យដឹងដែរអាវុធទាំងនោះបានបញ្ជូនមក ដល់ប្រទេសអ៊ុយក្រែន រួចទៅហើយខណៈដែលកន្លងមកអ៊ុយក្រែន ក៏ធ្លាប់បានទទួលអាវុធប្រភេទ នេះពីប្រទេសអាមេរិក និងដាណឺម៉ាកហើយសូម្បីតែបារាំង ក៏បានសន្យាផ្តល់អាវុធស្រដៀង គ្នាជាច្រើនគ្រឿងមកអ៊ុយក្រែន ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top