កងទ័ពអាកាសថៃ គ្រោងដាក់សំណើរ ទិញយន្តហោះចម្បាំងប្រភេទ F-35 ដែលផលិត ដោយសហរដ្ឋអាមេរិក។

សំណើរក្នុងការសុំទិញ យន្តហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិក អាចធ្វើឡើងទៅបាន លុះត្រាណាតែមានការឯកភាព យល់ព្រមពីសំណាក់រដ្ឋាភិបាល អាមេរិក ដែលខាងថៃ បានឱ្យដឹងថា អាចប្រើរយៈពេលដល់ទៅ ២ឆ្នាំ ក្នុងការចរចារ។

ទាក់ទិននឹងបញ្ហានេះ កាសែតបាងកកប៉ុស្ត៍ បានចុះផ្សាយថា កងទ័ពជើងអាកាសថៃ ត្រូវការទិញ យន្តហោះចម្បាំង F-35 ចំនួន ៨គ្រឿង ដែលក្នុងមួយគ្រឿង មានតម្លៃជាង ៧៩លានដុល្លារ។ ចំណែកអ្នកបើកយន្តហោះចម្បាំង ប្រភេទនេះ ត្រូវការរយៈពេលហ្វឹកហ្វឺន ចន្លោះពី ១០ ទៅ ១២ឆ្នាំឯណោះ ៕
