ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនាញ ៖ គ្រាប់រ៉ុក្កែតចំនួន៣គ្រាប់ ផ្លោងចូលធ្លាក់ នៅខាងក្រៅមូលដ្ឋាន ទ័ពអាកាសអាមេរិក នៅភាគខាងលិចអ៊ីរ៉ាក់

បាដាដ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ គ្រាប់រ៉ុក្កែត ចំនួន៣គ្រាប់ បានធ្លាក់នៅខាងក្រៅមូលដ្ឋាន យោធាអាកាសសហរដ្ឋអាមេរិក នៅខេត្ត Anbar ភាគខាងលិច ប្រទេសអ៊ីរ៉ាក់ ។

មន្ត្រីមួយរូបមកពីបញ្ជាការដ្ឋាន ប្រតិបត្តិការខេត្ត Anbar បានប្រាប់ដល់ស៊ិនហួ ដោយសុំមិនបញ្ចេញ អត្តសញ្ញាណថា គ្រាប់រ៉ុក្កែតចំនួន៣គ្រាប់ បានធ្លាក់កាលពីល្ងាច នៅជិតមូលដ្ឋាន ទ័ពអាកាស Ayn al-Asad នៅជិតក្រុង al-Baghdadi ប្រមាណ១៩០គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីបាដាដ ដោយមិនបង្កឲ្យមានអ្នកស្លាប់ឡើយ ។

ប្រភពបានឲ្យដឹងថា បន្ទាប់ពីការវាយប្រហារ កងសន្តិសុខអ៊ីរ៉ាក់ បានរកឃើញទីតាំងបាញ់គ្រាប់រ៉ុក្កែត នៅតំបន់ជាយក្រុង នៃក្រុង Haditha ដែលស្ថិតនៅចម្ងាយ២១០គីឡូម៉ែត្រនៅភាគពាយព្យ នៃរដ្ឋធានីបាដាដ ។
មិនទាន់មានក្រុមណាមួយអះអាង ទទួលខុសត្រូវសម្រាប់ ការវាយប្រហារនេះនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top