អង់គ្លេស ៖ ក្រុមអ្នកស្រាវជ្រាវរបស់ចក្រភព អង់គ្លេសបាននិយាយថា ការអភិវឌ្ឍន៍ នេះអាចជួយសង្គ្រោះជីវិតមនុស្សបាន ពីព្រោះបច្ចេកវិទ្យា អាចបង្កើនចំនួនថ្លើម ដែលអាច រកបានសម្រាប់ការប្តូរ និងអនុញ្ញាតឲ្យការវះកាត់ ត្រូវបានកំណត់ថ្ងៃជាមុន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
អ្នកស្រាវជ្រាវបានបង្ហាញ ឲ្យដឹងថា ថ្លើមរបស់មនុស្សខូចត្រូវបានព្យាបាល និង រក្សាទុកក្នុងម៉ាស៊ីន រយៈពេល៣ថ្ងៃ មុនពេលត្រូវបានប្តូរ ទៅអ្នកជំងឺដោយជោគជ័យ សម្រាប់ការវះកាត់ លើកដំបូង បង្អស់លើពិភពលោក ។ បុរសដែលពាក់ព័ន្ធ បានសង្គ្រោះគុណភាពជីវិត របស់លោកបានយ៉ាងឆាប់រហ័សដោយគ្មានសញ្ញា នៃការខូចថ្លើម ឬការបដិសេធឡើយ ហើយនៅមានសុខភាពល្អ ក្នុងមួយឆ្នាំបន្ទាប់ពីការវះកាត់។
ក្រុមអ្នកស្រាវជ្រាវបានបន្តថា បុរសត្រូវបានវះកាត់ គឺជាអ្នកជំងឺមហារីក ស្ថិតក្នុងបញ្ជីរង់ចាំការប្តូរសរីរាង្គ នៅប្រទេសស្វីសត្រូវបានជ្រើសរើស ឲ្យប្រើប្រាស់ថ្លើមមនុស្សត្រូវ បានព្យាបាល បន្ទាប់ពីការយល់ព្រមរបស់គាត់ សរីរាង្គនេះត្រូវបានប្តូរកាលខែឧសភា ឆ្នាំ ២០២១ ហើយលោកអាចចេញពីមន្ទីរ ពេទ្យបាន២ឬ៣ ថ្ងៃក្រោយមក ។
លោកបាននិយាយថា ខ្ញុំពិតជាដឹងគុណ ចំពោះសរីរាង្គសង្គ្រោះជីវិត ដោយសារតែដុំសាច់ ដែលរីកចម្រើន យ៉ាងឆាប់រហ័សរបស់ខ្ញុំ ខ្ញុំមានឱកាសតិចតួច ក្នុងការទទួលបានថ្លើម ពីបញ្ជីរង់ចាំក្នុងរយៈពេលដ៏សមរម្យមួយ ៕ដោយ៖លី ភីលីព