ព័ត៌មានអន្តរជាតិ

អាមេរិក ចេញមកបញ្ជាក់ថា នឹងមិនផ្តល់អាវុធ ទាំងឡាយណា ដែលអ៊ុយក្រែន អាចវាយប្រហារលើរុស្សី បាននោះឡើយ

បរទេស៖ ទូតតំណាងអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងច្បាស់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នឹងមិនក្លាយទៅជាភាគី នៃជម្លោះរវាងអ៊ុយក្រែន និងរុស្សីជាដាច់ខាត។

លោកស្រីបន្តថា៖ ក្នុងពេលដែលអាមេរិក នៅតែមានបំណងចង់បញ្ចូនអាវុធ ទៅជួយដល់អ៊ុយក្រែនក៏ពិតមែន ប៉ុន្តែអាវុធនិងប្រព័ន្ធអាវុធទាំងនោះ គឺមិនអាចឲ្យអ៊ុយក្រែន ប្រើប្រាស់ដើម្បីយកទៅវាយប្រហារ លើប្រទេសរុស្សីវិញនោះទេ។

លោកស្រីបញ្ជាក់បន្ថែមថា៖ នេះគឺជាដំណើរការយ៉ាងងាយស្រួលយល់។ ពួកយើងបានបញ្ជាក់ច្បាស់ហើយ តាំងតែពីថ្ងៃដំបូងថា អាមេរិកផ្តល់អាវុធឲ្យអ៊ុយក្រែន គឺដើម្បីតែសម្រាប់ការពារខ្លួនប៉ុណ្ណោះ ជាពិសេស
គឺការការពារព្រំដែន ប្រឆាំងនឹងរុស្សី។ ពួកយើងមិនមែនផ្គត់ផ្គង់អាវុធ ដែលអាចឲ្យអ៊ុយក្រែន យកទៅធ្វើការវាយលុក ឬវាយបកលើរុស្សីវិញ ចេញពីក្នុងប្រទេសនោះទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top