ព័ត៌មានអន្តរជាតិ

ទាហានមនុស្ស យន្តរស់ឡើងវិញ នៃការពិតនិម្មិត ប្រើដើម្បីហ្វឹកហាត់ ទាហានឆត្រយោង កងទ័ពអង់គ្លេស

អង់គ្លេស ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ទាហានមនុស្សយន្ត ដែលមានជីវិត រស់រវើកក្នុងការពិតនិម្មិត (VR) អាចនិយាយ និងបាញ់កាំភ្លើង ត្រូវបានកំណត់ឲ្យប្រើ ដើម្បីបណ្តុះបណ្តាលទាហានឆត្រ យោងកងទ័ពអង់គ្លេស សម្រាប់ការប្រយុទ្ធ ។

កងទ័ពនៅកងពលតូច ទ័ពអាកាសចំនួន ១៦ នឹងត្រូវដាក់ឲ្យដំណើរការ ក្នុងវគ្គបណ្តុះបណ្តាល VR ពិសេសនៅកន្លែង របស់ពួកគេនៅ Colchester និងEssex ។ គោលដៅមនុស្សយន្ត ដែលហៅថា SimStrikers បាញ់គ្រាប់កាំភ្លើង BB ទៅកាន់កងទ័ព ខណៈកំពុងស្រែក ជាភាសាបរទេស ។

សម្រាប់ជីវិតពិត មនុស្សយន្ត មើលទៅដូចមនុស្សធម្មតា ប៉ុន្តែការពិតនិម្មិតពួកវាលេចឡើង ជារូបតំណាង នៃអ្នកប្រយុទ្ធសត្រូវ ។ ក្រុមហ៊ុនការពារជាតិ អង់គ្លេស 4GD កំពុងផ្គត់ផ្គង់ SimStrikers ១០ ដល់ ១៦ Air Assault Brigade ជាអង្គភាពមួយ របស់កងទ័ពអង់គ្លេស ដែលមានមូលដ្ឋាននៅ Colchester ។

លោក Rob Taylor ស្ថាបនិក 4GD បាននិយាយថា យើងពិតជារំភើប ក្នុងការណែនាំជាផ្លូវការនូវ SimStriker ទៅកាន់ទីផ្សារ ហើយបន្តគាំទ្រដល់កងទ័ព អង់គ្លេសជាមួយនឹង ដំណោះស្រាយបច្ចេកវិទ្យាខ្ពស់ សម្រាប់ការហ្វឹកហ្វឺនប្រយុទ្ធយ៉ាង ជិតស្និទ្ធដែលជំរុញ ដោយទិន្នន័យ ។
‘SimStriker របស់ 4GD បោះជំហានយ៉ាងក្លាហានចេញពីគោលដៅ ឈើបែបបុរាណ ឆ្ពោះទៅរកជំនាន់ថ្មី នៃសត្រូវឆ្លាតវៃ បន្ថែមភាពប្រាកដនិយម ដល់ការក្លែងធ្វើ អាចវាយ តម្លៃប្រសិទ្ធភាពរបស់ទាហានរបស់យើង ជាមួយនឹងភាពជាក់ លាក់គណិតវិទ្យា ហើយទីបំផុតជួយបង្កើន សមត្ថភាពសង្គ្រាមក្នុងទីក្រុង របស់ពួកគេ ។

មនុស្សយន្តអាចបង្វិល ដើម្បីប្រឈមមុខ នឹងកងទ័ព ឥស្សរជននៅពេល ដែលពួកគេចូលទៅក្នុងអគារ ហើយក៏អាចទម្លាក់ចុះ មកលើមូលដ្ឋាន របស់ពួកគេនៅពេលពួកគេបាញ់ប្រហារ ឬត្រូវបានបាញ់ប្រហារ ។ នៅពេលវាកើតឡើង ការពិតនិម្មិតវាបង្ហាញថា សត្រូវនឹងដីបន្ទាប់ ពីត្រូវគ្រាប់កាំភ្លើង។ ឧបករណ៍បច្ចេកវិទ្យាខ្ពស់នៅខាងក្នុង Mannequin ក៏អាចចាប់យកចលនា ពន្លឺ និងសំឡេង អាចឲ្យគោលដៅឆ្លើយតប ដោយសំឡេង៕ ដោយ៖លី ភីលីព

Most Popular

To Top