ព័ត៌មានអន្តរជាតិ

អតីតម្ចាស់ក្សត្រីកាតាម្នាក់ ប្រទះឃើញស្លាប់នៅផ្ទះរបស់នាង ក្នុងរមណីយដ្ឋាន Marbella របស់អេស្ប៉ាញ

អេស្ប៉ាញ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អតីតម្ចាស់ក្សត្រី នៃប្រទេសកាតា ព្រះនាង Kasia Gallanio ត្រូវបានគេរកឃើញថា ព្រះនាង បានស្លាប់ដោយសារការប្រើថ្នាំលើសកម្រិត នៅផ្ទះរបស់នាង ក្នុងរមណីយដ្ឋាន Marbella របស់ប្រទេសអេស្ប៉ាញ។

យោងតាមកាសែតបារាំង Le Parisien បានឲ្យដឹងថា សាកសពរបស់ព្រះនាង Kasia Gallanio អាយុ ៤៥ ឆ្នាំត្រូវបានប៉ូលីសរកឃើញ នៅខាងក្នុងផ្ទះកាលពីថ្ងៃអាទិត្យ។ ព្រះនាង Gallanio គឺជាភរិយាទី៣របស់ព្រះអង្គម្ចាស់ Abdelaziz bin Khalifa Al-Thani អាយុ ៧៣ ឆ្នាំដែលជាពូរបស់ Emir នៃប្រទេសកាតា។

ពួកគេបានរៀបការនៅឆ្នាំ ២០០៤ និងមានកូនស្រី៣នាក់ ប៉ុន្តែបានតវ៉ាជាមួយការឃុំឃាំងអស់រយៈពេល ១០ ឆ្នាំបន្ទាប់ពីការចោទប្រកាន់ថា លោកបានរំលោភផ្លូវភេទកូនច្បងរបស់លោក។ លោកតែងតែបដិសេធ ការចោទប្រកាន់នេះ។

កូនទាំង៣រស់នៅ ជាមួយឪពុករបស់ពួកគេ នៅលើផ្លូវដ៏ប្រណិត Avenue Montaigne នៃ Champs-Elysees ក្នុងទីក្រុងប៉ារីស បន្ទាប់ពី Gallanio ត្រូវបានបដិសេធការឃុំឃាំង។ កើតនៅទីក្រុង Los Angeles និងមានដើមកំណើតប៉ូឡូញ នាងស្នាក់នៅផ្ទះរបស់ប្តីប្រពន្ធមួយគូ ក្នុងទីក្រុង Marbella ខណៈកំពុងដោះស្រាយជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាជាមួយនឹងគ្រឿងស្រវឹង៕ ដោយ៖លី ភីលីព

Most Popular

To Top