វ៉ាស៊ីនតោន ៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន និងភរិយា ត្រូវបានជម្លៀសចេញភ្លាមៗ ពីផ្ទះឆ្នេររបស់ពួកគេនៅលើឆ្នេរ Rehoboth ក្នុងរដ្ឋ Delaware កាលពីថ្ងៃសៅរ៍ បន្ទាប់ពីយន្តហោះតូចមួយគ្រឿង បានចូលទៅក្នុងដែនអាកាស ដែលមាន កម្រិតនៅជិតនោះ។
មន្ត្រីសេតវិមានបានប្រាប់ ក្រុមអ្នកសារព័ត៌មានថា “យន្តហោះឯកជនតូចមួយបានចូល ទៅក្នុងដែនអាកាស ដែលមានការរឹតបន្តឹង ការចង្អុលបង្ហាញទាំងអស់ គឺខុស ហើយវិធានការប្រុងប្រយ័ត្នត្រូវបានចាត់វិធានការ ប៉ុន្ដែមិនមានការគំរាមកំហែង ដល់ប្រធានាធិបតី ឬក្រុមគ្រួសាររបស់លោកនោះទេ”
យោងតាមសេតវិមាន បានឲ្យដឹងថា លោកប្រធានាធិបតី និងភរិយា បច្ចុប្បន្ននេះ បានត្រឡប់មកផ្ទះវិញ ហើយ ។ អ្នកនាំពាក្យរបស់សេវា សម្ងាត់អាមេរិក បាននិយាយនៅរសៀល ថ្ងៃសៅរ៍ថា “យន្តហោះឯកជនមួយបានចូលទៅក្នុងដែនអាកាស ដែលមានកំហិតលើ Rehoboth Delaware បន្ទាប់ពីបានចូលទៅក្នុង តំបន់សុវត្ថិភាព ដោយសារការភ័ណ្ឌច្រឡំ” ។
អ្នកនាំពាក្យបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះត្រូវបានអមដំណើរភ្លាមៗ ចេញពីដែនអាកាស ដែលបានដាក់កម្រិត ការស៊ើបអង្កេតបឋមបង្ហាញថា អ្នកបើកយន្តហោះមិនស្ថិតនៅលើប៉ុស្តិ៍វិទ្យុត្រឹមត្រូវ មិនបានធ្វើតាម NOTAMS (សេចក្តីជូនដំណឹងដល់អាកាសយានិក) ដែលត្រូវបានដាក់ និងមិនបានអនុវត្ត តាមការណែនាំហោះហើរ ដែលបានបោះពុម្ពផ្សាយ” ៕
ប្រែសម្រួល ឈូក បូរ៉ា