អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា កែវយឺតអវកាស James Webb ត្រូវបានបាញ់បង្ហោះ ដើម្បីមើលទៅអតីតកាល នៃពេលព្រឹកព្រលឹម នៃសកលលោក និងដើម្បីចាប់យកអ្វី ដែលបានកើតឡើងត្រឹមតែ ២ឬ៣រយលានឆ្នាំ បន្ទាប់ពី Big Bang ហើយពួកគេប្រាកដថា នឹងផ្តល់នូវភាពរូប ដែលរង់ចាំជាយូរមកហើយ ។
ឥឡូវនេះរយៈពេល ៦ខែ បន្ទាប់ពីការបាញ់បង្ហោះកែវយឺតអវកាសទំនើបថ្មី របស់តារាវិទ្យា ទីបំផុត ណាសាបានត្រៀមខ្លួនរួច ជាស្រេចក្នុងការចេញផ្សាយរូបភាព ពណ៌ពិតដំបូងគេដែលថត ដោយអ្នកសង្កេតការណ៍ James Webb ។ ក្រុមតារាវិទូបាននិយាយថា រូបភាពទាំងនេះប្រាកដជាផ្តល់នូវភាពភ្ញាក់ផ្អើល រង់ចាំជាយូរមកហើយ នៅពេលពួកគេត្រូវបានបង្ហាញជាសាធារណៈនៅថ្ងៃទី ១២ ខែកក្កដា។
ណាសាបានបន្ថែមថា វានឹងក្លាយជា ពេលវេលាដ៏ពិសេសមួយ សម្រាប់យើងទាំងអស់គ្នា ដើម្បីឈប់ និងភ្ញាក់ផ្អើលជាមួយនឹង ទិដ្ឋភាពដែលមនុស្សជាតិ មិនធ្លាប់បានឃើញពីមុនមក។ ភ្នាក់ងារអវកាសអាមេរិក ដឹកនាំគម្រោង Webb ពីមុនបានបញ្ចេញរូបភាព វិស្វកម្មមួយឈុត ដើម្បីបង្ហាញថា Hardware ទាំងអស់ដំណើរការដូច ដែលវាគួរតែនៅលើកែវយឺតតម្លៃ ១០ពាន់លានដុល្លារ ៕ដោយ៖លី ភីលីព