ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បាញ់មីស៊ីល យ៉ាងសន្ធប់ទៅលើមូលដ្ឋានយោធា នៅដាម៉ាស់ ក្នុងទឹកដីស៊ីរី

ដាម៉ាស់ ៖ ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថា កងកម្លាំង អ៊ីស្រាអ៊ែល បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ីស្រាអ៊ែល បានបើកការវាយប្រហារ ដោយមីស៊ីល ដែលបានបាញ់ចេញពីតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអ៊ែល និងបានកំណត់គោលដៅលើទីតាំងយោធា ភាគខាងត្បូង នៃរដ្ឋធានីដាម៉ាស់កាលពីយប់ថ្ងៃចន្ទ ។

នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា គ្រាប់មីស៊ីល ភាគច្រើនត្រូវបានស្ទាក់ចាប់បានដោយជោគជ័យ ហើយការវាយប្រហារនេះ មិនបណ្តាលឲ្យមានអ្នករង របួសនោះទេ ។

គួរបញ្ជាក់ថា ខាងភាគីប្រឆាំង និងក្រុមសង្កេតការណ៍សិទ្ធិមនុស្សប្រចាំនៅស៊ីរី បានលើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែល បានកំណត់គោលដៅនៅតំបន់ Kisweh ភាគខាងត្បូងនៃទីក្រុងដាម៉ាស់ ជាកន្លែងដែលក្រុមជីវពល ស៊ីអ៊ីតគាំទ្រអ៊ីរ៉ង់ស្ថិតនៅទីនោះ ។

អ្នកឃ្លាំមើលសង្គ្រាមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឲ្យដឹងទៀតថា ការការពារដែនអាកាសស៊ីរី បានស្ទាក់ចាប់ដោយជោគជ័យ នូវគ្រាប់មីស៊ីលភាគច្រើន ប៉ុន្តែបានខកខានចំនួន២គ្រាប់ ដែលបានវាយមកលើ ប្រហារមូលដ្ឋានទ័ព ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top