ព័ត៌មានអន្តរជាតិ

អ្នកសិក្សាអង់គ្លេស៖ បញ្ហាសកល ត្រូវការកិច្ចសហការ ជាសកល

ឡុងដ៌ ៖ វាជារឿងសំខាន់ណាស់ សម្រាប់អ្នកវិទ្យាសាស្ត្រ មកពីប្រទេសផ្សេងៗគ្នា ក្នុងការធ្វើការរួមគ្នាលើបញ្ហា សកលលោកធំៗ នេះបើតាមអ្នកសិក្សា អង់គ្លេសឈានមុខគេបាន ប្រាប់សារព័ត៌មានចិនស៊ិនហួ ក្នុងបទសម្ភាសន៍ ផ្តាច់មុខមួយកាលពីថ្ងៃពុធ ។

សាស្ត្រាចារ្យ Andy Schofield អនុប្រធាន នៃ សាកលវិទ្យាល័យ Lancaster បានលើកឡើងថា “ខ្ញុំជាអ្នកវិទ្យាសាស្ត្រ” ហើយខ្ញុំនឹងជឿជាក់លើ គំនិតដែលថាទេពកោសល្យ និង សមិទ្ធិផលវិទ្យាសាស្ត្រ មិនត្រូវបានកំណត់ ចំពោះព្រំដែនរវាងប្រជាជាតិនោះទេ ហើយយើងតែងតែធ្វើកាន់ តែប្រសើរឡើង តាមរយៈការនាំមនុស្សមករួមគ្នា និងរួមបញ្ចូលគ្នា និងសហការគ្នា” ។

លោកបានកត់សម្គាល់ថា “សម្រាប់បញ្ហាសកលណាមួយ វានឹងចាំបាច់ ក្នុងការធ្វើអ្វីៗ តាមបែប សកលលោក ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោកបន្ដថា “ខ្ញុំគិតថាបញ្ហាប្រឈម ដែលយើងជួបប្រទះ យើងនឹងត្រូវតែប្រឈម មុខជាមួយគ្នា ។ ខ្ញុំមិនគិតថាប្រទេសណាមួយ នឹងបង្កើតដំណោះស្រាយ សម្រាប់ការផ្គត់ផ្គង់ ថាមពល ប្រកបដោយនិរន្តរភាព ដែលជាប្រភពអាហារ ប្រកបដោយនិរន្តរភាព ដែលអនុញ្ញាតឱ្យប្រជាជន មានការរីកចម្រើន និងដើម្បីធ្វើដូច្នេះបានឡើយ ។

លោកបន្ថែមថា “តាមរបៀបមួយដែលមិនបង្កការរំខាន នៅកន្លែងផ្សេងនៅលើភពផែនដី។ ខ្ញុំមានសុទិដ្ឋិនិយមថា វិទ្យាសាស្ត្រអាចផ្តល់ចម្លើយមួយចំនួន ប៉ុន្តែវានឹងមិនងាយស្រួលនោះទេ” ។

លោកបានបន្ដថា កិច្ចសហប្រតិបត្តិការ អន្តរជាតិមិនត្រឹមតែមានសារៈសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែជាការចាំបាច់ ដោយលោកបានលើកឡើង ពីជំងឺរាតត្បាតកូវីដ-១៩ ជាឧទាហរណ៍មួយ នៃកិច្ចសហប្រតិបត្តិការជាសកល ។

លោកបានគូសបញ្ជាក់ថា “យើងបានឃើញអត្ថប្រយោជន៍ជាច្រើន នៅក្នុងប្រទេស ដែលធ្វើការរួមគ្នា៖ ការអភិវឌ្ឍន៍វ៉ាក់សាំងក្នុងល្បឿន ដែលគ្មានវ៉ាក់សាំងត្រូវបានបង្កើតឡើងពីមុន និងការផ្គត់ផ្គង់វ៉ាក់សាំងទាំងនោះទៅកាន់ពិភពលោកទាំងមូល ការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរលំដាប់ហ្សែន និងអាចសិក្សាបំរែបំរួល និងគូសផែនទីពួកវា ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top