ព័ត៌មានអន្តរជាតិ

សមាជិកសភាក្រូអាត នៃសភាអឺរ៉ុបថា អឺរ៉ុបក្លាយជារដ្ឋទី៥១ របស់អាមេរិក

បរទេស ៖ សមាជិកសភាអឺរ៉ុប មកពីប្រទេសក្រូអាត គឺលោក Mislav Kolakusic បានរិះគន់គោលនយោបាយការបរទេស និងការពារជាតិ របស់សហភាពអឺរ៉ុប ដោយលើកហេតុផលថា ប្លុកនេះបានក្លាយទៅជាអ្នកបម្រើ ដល់ទីក្រុងវ៉ាស៊ីនតោន ។ លោក Kolakusic គឺជាអ្នករិះគន់ដោយមិនសំចៃមាត់ ចំពោះទណ្ឌកម្មប្រឆាំងរុស្ស៊ី របស់បស្ចិមលោក និងការរឹតបន្តឹង Covid-19 ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅចំពោះមុខសភាសហភាពអឺរ៉ុបកាលពីសប្តាហ៍មុន លោក Kolakusic បានប្រាប់សមាជិកសភា មិត្តរបស់លោកថា “គោលនយោបាយការបរទេស ការការពារ និង សន្តិសុខរបស់សហភាពអឺរ៉ុបថ្ងៃនេះ អាចត្រូវបានពិពណ៌នាត្រឹមតែមួយឃ្លាប៉ុណ្ណោះ” គឺសហភាពអឺរ៉ុបបានក្លាយជារដ្ឋសហព័ន្ធទី 51 របស់សហរដ្ឋអាមេរិក ប៉ុន្តែគ្មានសិទ្ធិបោះឆ្នោត។

លោក Kolakusic បានរិះគន់ម្តងហើយម្តងទៀត អំពីគោលនយោបាយ របស់សហភាពអឺរ៉ុប ចំពោះប្រទេសរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើម ប្រតិបត្តិការយោធា របស់ទីក្រុងម៉ូស្គូ នៅអ៊ុយក្រែនក្នុងខែកុម្ភៈ ។ គោលនយោបាយនោះ បានមើល ឃើញថា សមាជិករបស់អឺរ៉ុប កាត់បន្ថយការ នាំចូលឥន្ធនៈហ្វូស៊ីល របស់រុស្ស៊ី ខណៈដែលចំណាយច្រើន ទៅលើការការពារ និង ដាក់ទណ្ឌកម្មជាច្រើនជុំលើរុស្ស៊ី ដែលសំខាន់គឺ ផ្តល់ការចំណាយលើការប្រឆាំង របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះវិមានក្រឹមឡាំង ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top