កីឡា

ក្រូអាត ដណ្តើម បានកៅអី វគ្គជម្រុះចុងក្រោយ ដោយស្វ័យប្រវត្តិ Euro 2024

AFP

ប៉ារីស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រូអាតបានដណ្តើមយកកៅអីវគ្គជម្រុះចុងក្រោយ ដោយស្វ័យប្រវត្តិសម្រាប់ Euro 2024 កាលពីថ្ងៃអង្គារ ខណៈប្រទេសវេលស៍ ត្រូវធ្វើការច្រើនថែមទៀត ដើម្បីដណ្តើមកន្លែង ប្រកួតវគ្គជម្រុះ ក្រោយពី បារាំងតាមពីក្រោយ ស្មើប្រទេសក្រិក ។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ World Cup 12 ខែមុន ក្រូអាតដឹងថា ពួកគេនឹងមានសិទ្ធិ សម្រាប់ការប្រកួតជើងឯក អឺរ៉ុបនៅឆ្នាំក្រោយនៅប្រទេសអាឡឺម៉ង់ ជាមួយនឹងជ័យជម្នះលើក្រុមអាមេនីក្នុងទីក្រុង Zagreb ប៉ុន្តែការធ្លាក់ណាមួយនឹងធ្វើឲ្យវេលស៍អាចឡើង ទៅកាន់ចំណាត់ថ្នាក់លេខ ២ ក្នុងពូល D ។

នៅទីបញ្ចប់ វាគឺ ជាការតែតបាល់បញ្ចូលទី២នាទី មុនចប់តង់ទីមួយដោយកីឡាករ Ante Budimir ដែលបានជួយឲ្យក្រូអាតឈ្នះ ១-០ ដើម្បីនាំពួកគេ ឆ្លងកាត់ ខណៈវេលស៍អាចត្រឹមស្មើ ១-១ ជាមួយប្រទេសទួរគីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួចហើយនៅទីក្រុង Cardiff ។
ការរំពឹងទុក របស់ក្រូអាតក្នុងវគ្គជម្រុះ ដោយស្វ័យប្រវត្តិបានលេចចេញ ជាមន្ទិលនៅពេលពួកគេបានចាញ់ ទាំងប្រទេសទួរគី និងវេលស៍ក្នុងខែតុលា ប៉ុន្តែពួកគេក្លាយជាវគ្គជម្រុះ ដោយស្វ័យប្រវត្តិលើកទី ២១ និងចុងក្រោយ សម្រាប់ការប្រកួតមាន ២៤ ក្រុមនៅខែមិថុនា និងខែកក្កដាខាងមុខ ។
ប្រធានក្រុមជើងចាស់ Luka Modric បានប្រាប់ UEFA.com ថា យើងសមនឹងទទួលបាននៅ Euro ហើយយើងមានពេលច្រើន ឥឡូវនេះដើម្បីរៀបចំ សម្រាប់អ្វី ដែលកំពុង រង់ចាំយើងនៅទីនោះ ។ ឥឡូវនេះ វេលស៍ នឹងឈានទៅប្រកួតវគ្គជម្រុះ នៅខែមីនាខាងមុខ ដើម្បីសម្រេចថា តើពួកគេមាន លក្ខណៈគ្រប់គ្រាន់ សម្រាប់ Euro ទីបីជាប់ៗគ្នាដែរឬទេ ។

ការចាប់ឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ នឹងសម្រេចថាតើពួកគេត្រូវជួបជាមួយហ្វាំងឡង់ អ៊ុយក្រែន ឬអ៊ីស្លង់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃវគ្គជម្រុះ។ ការទទួលជ័យជម្នះ នៅក្នុងនោះនឹងបង្កើតការសម្រេចចិត្តចុងក្រោយ ទល់នឹងប៉ូឡូញ ឬអេស្តូនី ជាមួយនឹងកន្លែងជម្រុះចំនួន 3 សរុបដែលត្រូវបាន ផ្តល់ជូនក្នុងការប្រកួតជម្រុះ ៕
ដោយ៖លី ភីលីព

Most Popular

To Top