បរទេស៖ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃម្សិលមិញនេះបានធ្វើការប្រកាសប្តេជ្ញាចិត្តរបស់ខ្លួនថានឹងទាញយកសេរីភាពមកវិញនូវតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្សីកន្លងមករួមមានទាំងតំបន់ Donetsk និង Lugansk ផងដែរ។
សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីបានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរបាយការណ៍ដែលបញ្ជាក់ថាយោធារបស់អ៊ុយក្រែនបានធ្វើការបាញ់កាំភ្លើងធំទៅលើតាមអគារស្នាក់នៅអគារផ្សារទំនើបនិងមន្ទីរពេទ្យជាច្រើនកន្លែងក្នុងតំបន់ Donetsk។
លោក Zelensky បានថ្លែងបែបនេះថា៖ពួកយើងនឹងត្រឡប់ទៅកាន់ទីក្រុងជាច្រើនរបស់យើងវិញស្រុកភូមិយើងវិញនិងកន្លែងរបស់យើងទាំងឡាយណាដែលមិនទាន់មានទង់ជាតិរបស់យើងត្រូវបានបង្ហូត។
កាលពីថ្ងៃចន្ទម្សិលមិញនេះដែរលោកប្រធានាធិបតីក៏បានអះអាងដែរថាអ៊ុយក្រែនបានយកជ័យជំនះនិងកាន់កាប់មកវិញនូវទីក្រុងជាច្រើនដូចជា Mariupol,
Kherson និង Melitopol ផងពីយោធារុស្សី៕ ប្រែសម្រួល៖ស៊ុនលី

