ព័ត៌មានអន្តរជាតិ

រូបភាពផ្កាយរណបបង្ហាញថា អ៊ីរ៉ង់ ត្រៀមបាញ់បង្ហោះគ្រាប់រ៉ុក្កែត ទៅកាន់ទីអវកាស

តេអេរ៉ង់៖ រូបភាពពីផ្កាយរណបហាក់ដូចជាបង្ហាញថា ប្រទេសអ៊ីរ៉ង់ត្រៀមខ្លួន សម្រាប់ការបាញ់ បង្ហោះយាន អវកាស នៅថ្ងៃអង្គារ ជាមួយនឹងគ្រាប់រ៉ុក្កែតមួយ ដែលត្រូវបានគេមើលឃើញនៅលើ បន្ទះបាញ់បង្ហោះវាលខ្សាច់ នៅតាមជនបទ ដោយសារភាពតានតឹងនៅតែមានកម្រិតខ្ពស់ចំពោះកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។

នៅឯកំពង់ផែ Imam Khomeini Spaceport ក្នុងខេត្ត Semnan ជាទីជនបទនៃប្រទេសអ៊ីរ៉ង់ ដែលជាកន្លែង នៃការប៉ុនប៉ងបរាជ័យជាញឹកញាប់ក្នុង ការដាក់ផ្កាយរណបទៅក្នុងគន្លងតារាវិថី រូបភាពពី Maxar Technologies បានបង្ហាញបន្ទះបាញ់បង្ហោះ។

គ្រាប់រ៉ុក្កែតនៅលើយានដឹកជញ្ជូន ដែលរៀបចំដើម្បីលើក និងដាក់នៅលើប៉មបាញ់បង្ហោះ ត្រូវបានបង្ហាញ ក្នុងរូបភាពមួយ។ រូបភាពបន្ទាប់នៅរសៀលថ្ងៃអង្គារ បានបង្ហាញកាំជ្រួចនៅលើប៉ម ដែលត្រៀមនឹង បាញ់បង្ហោះរួចទៅហើយ។

អ៊ីរ៉ង់ មិនបានទទួលស្គាល់ការបាញ់បង្ហោះនៅកំពង់ផែអវកាសនោះទេហើយបេសកកម្ម របស់ខ្លួនទៅកាន់ អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរ៕

ប្រែសម្រួល ឈូល បូរ៉ា

Most Popular

To Top