គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា លោកបានពិភាក្សាអំពីកិច្ច សហប្រតិបត្តិការលើវិស័យការពារជាតិជាមួយនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ។
លោក Zelensky បានសរសេរឲ្យដឹងបន្ទាប់ពីកិច្ចពិភាក្សាថា “កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ បន្ថែមទៀតត្រូវបានពិភាក្សា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Zelensky បានលើកឡើងថា ភាគីនានាក៏បានសម្របសម្រួលជំហានបន្ទាប់ក្នុងការទប់ទល់នឹង “ការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន” នៅមុនថ្ងៃព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ។
ប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា លោកបានអរគុណកាណាដា ចំពោះការដឹកនាំរបស់ខ្លួនក្នុងការគាំទ្រ អ៊ុយក្រែន។ កាលពីខែមុន រដ្ឋមន្ត្រីការពារជាតិកាណាដាលោក Anita Anand បានប្រកាសថា កាណាដា នឹងផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន រួមទាំងកាំភ្លើងធំជាង ២០០០០ ដើមនៃគ្រាប់កាំភ្លើងស្តង់ដារ 155 mm របស់ណាតូ។
កិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន គ្រោងនឹងធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក នៅថ្ងៃពុធនេះ៕