ព័ត៌មានអន្តរជាតិ

មនុស្សចំនួន២៥នាក់នៅស្វីស រងរបួស ក្រោយពួកគេដើរឆ្លងកាត់ផ្នក់ភ្លើង

ស្វីស៖ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ថា មនុស្ស២៥នាក់ត្រូវបានព្យាបាលដោយការរលាកភ្លើងនៅភាគខាងជើងប្រទេសស្វីស បន្ទាប់ពីពួកគេបានដើរឆ្លងកាត់ផ្នក់ភ្លើងដែលជាផ្នែកមួយនៃការធ្វើលំហាត់ប្រាណបង្កើតជាក្រុម ។

មនុស្សចំនួន១៣នាក់ក្នុងចំណោមពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងព្យាបាលរបួសធ្ងន់ធ្ងរបន្ថែមទៀត បន្ទាប់ពីឧបទ្ទវហេតុកាលពីល្ងាចថ្ងៃអង្គារ ។

មានការឆ្លើយតបបន្ទាន់ដ៏ធំមួយ រួមទាំងរថយន្តសង្គ្រោះចំនួន១០គ្រឿងបានមកដល់ព្រឹត្តិការណ៍ឯកជននៅម៉ោងប្រហែល ១៨និង០០នាទី ត្រូវនឹងម៉ោង១៦និង០០នាទីម៉ោងសកល ។

ប៉ូលិសបានឲ្យដឹងថា ក្រុមនេះបានដើរលើគ្រែធ្យូងដែលមានប្រវែងជាច្រើនម៉ែត្រ ហើយមានអារម្មណ៍ឈឺចាប់ភ្លាមៗ ។

វានៅមិនទាន់ច្បាស់នៅឡើយទេ ថាតើ មានបញ្ហាជាមួយនឹងការដំឡើងធ្យូងថ្ម ឬជាមួយនឹងរបៀបដែលក្រុមនេះបានដើរឆ្លងកាត់ពួកគេ ។

ក្រុមមន្ត្រីបានបើកការស៊ើបអង្កេត និងយកភស្តុតាងពីកន្លែងនោះ ដែលស្ថិតនៅក្នុងឧបទ្វីប ភាគខាងត្បូងនៃទីក្រុង Zurich ។

ការដើរលើគ្រែនៃធ្យូងក្តៅ ដែលជារឿយៗគេស្គាល់ថា ជាការដើរដោយភ្លើង ជួនកាលត្រូវបានគេប្រើនៅក្នុងវគ្គលើកទឹកចិត្ត និងព្រឹត្តិការណ៍សប្បុរសធម៌ ។

វាពាក់ព័ន្ធនឹងការដើរដោយជើងទទេរលើគ្រែនៃអំបែងក្តៅ ឬធ្យូង។ វាក៏ត្រូវបានគេប្រើក្នុងផ្នែកជាច្រើននៃពិភពលោកជាពិធីឆ្លងកាត់ ឬការសាកល្បងនានា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top