ព័ត៌មានអន្តរជាតិ

ណាតូ សន្យាផ្គត់ផ្គង់អាវុធធុនធ្ងន់ ច្រើនទៀត ឲ្យអ៊ុយក្រែន

បរទេស៖យោងតាមការបញ្ជាក់អះអាង ដោយប្រេសិតពិសេសអាមេរិកតំណាងប្រចាំនៅប្លុកអ៊ឺរ៉ុប កាលពីថ្ងៃអង្គារម្សិលមិញ
នេះបានលើកឡើងថាបច្ចុប្បន្នអ៊ុយក្រែនត្រូវតែទទួលបានអាវុធធុនធ្ងន់បន្ថែមទៀតដើម្បីប្រឈមមុខ ជាមួយនឹងរុស្សី។

ថ្លែងនៅមុនជំនួបកំពូល នៃក្រុមការងារតំណាងដោយអាមេរិក និងតំណាងឲ្យអឺរ៉ុបដែលជាកិច្ចប្រជុំ ដើម្បីពិភាក្សានិងពិនិត្យមើល ទៅលើដំណើរការបញ្ជូនអាវុធទាំងនោះ មកឲ្យអ៊ុយក្រែនតាមការសន្យា។

អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃអង្គារម្សិលមិញក៏បានលើកឡើងដែរថា អ៊ុយក្រែនគួរ
តែត្រូវទទួលបានអាវុធធុនធ្ងន់បន្ថែមទៀត ហើយកន្លងមកណាតូបានផ្គត់ផ្គង់អាវុធទាំងនោះរួចទៅ ហើយនិងកំពុងបន្តធ្វើការបន្ថែម ការបញ្ជូលទាំងនេះនៅឡើយ។

យោងតាមការបញ្ជាក់ដោយមន្ទីរប៉ង់តាហ្គោន កន្លងមកបានបញ្ជាក់ថាការផ្គត់ផ្គង់ទៅអ៊ុយក្រែន កន្លងមកគឺបានផ្តោតសំខាន់ទៅលើមីស៊ីប្រឆាំងរថក្រោះមីស៊ីល ប្រឆាំងយន្តហោះប៉ុន្តែពេលនេះ ជាយុទ្ធសាស្ត្រសម្ព័ន្ធមិត្តនឹងធ្វើការផ្គត់ផ្គង់ ជារថក្រោះនិងកាំភ្លើងធំជំនួសវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top