ព័ត៌មានអន្តរជាតិ

អាវុធដែលអ៊ុយក្រែន ចង់បាននិងស្នើសុំអាចធ្វើឲ្យយោធាអាមេរិក មានភាពកំសោយ

រទេស៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានជាច្រើនដែលក្នុងនោះរួមមានទាំង rt.com ផងបានចេញ ផ្សាយកាល ពីថ្ងៃពុធម្សិលមិញនេះថា បញ្ជីអាវុធថ្មីៗដែលប្រទេសអ៊ុយក្រែន បានដាក់ពាក្សស្នើសុំជំនួយ ពីអាមេរិកនឹងអាចបង្កបញ្ហាមួយចំនួនដល់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន មិនត្រឹមតែកង្វះខាតអាវុធក្នុងឃ្លាំងនោះ ទេថែមទាំងអាចធ្វើឲ្យវិស័យយោធាអាមេរិក ចាប់ផ្តើមចុះខ្សោយទៀតផង។

ការទាមទាររបស់អ៊ុយក្រែន ដើម្បីទប់ទល់នឹងរុស្សីនោះមានដូចជា គ្រាប់កាំភ្លើងធំស្តង់ដាណាតូ 155mm howitzer ចំនួន១០០០ គ្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែត ចំនួន៣០០រថក្រោះចំនួន៥០០ គ្រឿងនិងរថយន្តយោធា ចំនួន២០០០គ្រឿង ព្រមទាំងយន្តហោះដ្រូនចំនួន ១០០០គ្រឿងផងដែរ។

ទាំងសារព័ត៌មាននៅអឺរ៉ុបនិងក្នុងតំបន់ជាច្រើនបាននាំគ្នាចេញ ផ្សាយថាក្នុងការបំពេញតាមការចង់ បានរបស់ អ៊ុយក្រែននោះវានឹងធ្វើឲ្យមានភាពប៉ះពាល់យ៉ាង ខ្លាំងទៅលើអាមេរិកទាំងដែលមិនទាន់ បានចូលរួមនៅក្នុង សង្គ្រាមនេះនៅឡើយក្តី។

ប្រភពដដែលនិង The Guardian បានចេញផ្សាយថា៖ តម្រូវការអាវុធតែមួយប្រភេទគត់ដែលអាមេរិក នឹងអាចងាយស្រួលក្នុងការផ្គត់ផ្គង់បំផុតទៅឲ្យអ៊ុយក្រែន នោះគឺជារថក្រោះខណៈដែលអាមេរិក បច្ចុប្បន្នមាន វត្តមានរថក្រោះនៅក្នុងជួរ ទ័ពរបស់ខ្លួនសរុបប្រភេទ Abram ប្រមាណជា៦០០០គ្រឿង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top