ព័ត៌មានអន្តរជាតិ

អ្នកពាណិជ្ជកម្មព្រមានថា បើចិនវាយiកោះតៃវ៉ាន់ លទ្ធផលនឹងអាក្រក់ ជាងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនទៅទៀត

បរទេស៖ អ្នកចរចាពាណិជ្ជកម្មកំពូល របស់ទីក្រុងតៃប៉ិ បានព្រមានកាលពីថ្ងៃអង្គារថា ការវាយប្រហារដោយយោធារបស់ចិនលើកោះតៃវ៉ាន់ នឹងមានឥទ្ធិពលខ្លាំងលើពាណិជ្ជកម្មសកល ខ្លាំងជាងការប្រយុទ្ធដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែនទៅទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន Reuters នៅខាងក្រៅកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោកដ៏សំខាន់នៅទីក្រុងហ្សឺណែវ លោក John Deng បានកត់សម្គាល់ថា ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ និងការកើនឡើងតម្លៃទំនិញដែលបណ្តាលមកពីយុទ្ធនាការយោធាដែលកំពុងបន្តរបស់រុស្ស៊ីនៅអ៊ុយក្រែន អាចមានភាពស្លេកស្លាំងបើប្រៀបធៀបទៅនឹងផលវិបាករបស់ដែលចិន វាយប្រហារលើកោះតៃវ៉ាន់។

អ្នកចរចាពាណិជ្ជកម្មកំពូលរូបនេះ បានបញ្ជាក់ពីការពឹងផ្អែករបស់ពិភពលោកលើកោះតៃវ៉ាន់សម្រាប់បន្ទះឈីបបច្ចេកវិទ្យាខ្ពស់ដែលប្រើប្រាស់ក្នុងការផលិតបច្ចេកវិទ្យាដូចជារថយន្តអគ្គិសនី ទូរសព្ទចល័ត និងអ្វីៗជាច្រើនទៀត។

លោកថា ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ការរំខានដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ ហើយឱកាសក្នុងការរីកចម្រើននឹងមានច្រើនជាងនេះទៅទៀត។ វានឹងមានកង្វះខាតការផ្គត់ផ្គង់ទូទាំងពិភពលោក។

បច្ចុប្បន្នកោះតៃវ៉ាន់បាននាំចេញភាគច្រើននៃ semiconductors ទំនើបបំផុតរបស់ពិភពលោក ដែលរកបានជាង 118 ពាន់លានដុល្លារក្នុងការនាំចេញកាលពីឆ្នាំមុន ជាមួយនឹង 40% នៃការនាំចេញទាំងនោះទៅកាន់ប្រទេសចិន៕

Most Popular

To Top