ព័ត៌មានអន្តរជាតិ

Update៖ ខ្សែវីដេអូមួយបង្ហាញ អំពីការជួបគ្នារវាងយន្តហោះចម្បាំង របស់អង្គការ NATO និងរុស្ស៊ី

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ថា ខ្សែវីដេអូដ៏កម្រពី បន្ទប់កាប៊ីនយន្តហោះរបស់អង្គការ NATO បានបង្ហាញពីការជួបគ្នា យ៉ាងជិតស្និទ្ធជាមួយយន្តហោះយោធារុស្ស៊ី នៅលើមេឃនៅតំបន់អឺរ៉ុប ។
ការកើតឡើងប្រចាំថ្ងៃបានបន្ថែមភាព តានតឹងរវាងរុស្ស៊ី និងអង្គការ NATO ។

គេបានដឹងថា ទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនចាប់តាំងពី ទីក្រុងម៉ូស្គូ បានឈ្លានពានមកលើ ប្រទេសអ៊ុយក្រែននៅក្នុងខែកុម្ភៈ ហើយមានការភ័យខ្លាចថា កំហុសមួយនៅលើ អាកាសអាចនាំឱ្យមានការកើនឡើង ដ៏គ្រោះថ្នាក់បំផុត ។

សូមទស្សនាខ្សែវីដេអូដែលមានរយៈពេលជិត២នាទីដែលបង្ហាញអំពីសកម្មភាព នៃយន្តហោះចម្បាំងទាំងសង្ខាងបានជួបគ្នានៅលើមេឃនៃតំបន់អឺរ៉ុប ៕

Most Popular

To Top