បរទេស ៖ មន្ត្រីជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃពុធ ដែលត្រូវបានដកស្រង់ដោយ Axiosថា ទីក្រុងគៀវបានបង្ហាញ ពីទំហំនៃការស្លាប់ និងរបួសប្រចាំថ្ងៃរបស់ខ្លួន នៅក្នុងជម្លោះជាមួយរុស្ស៊ីថា មានទាហានអ៊ុយក្រែន រហូតដល់ 1 000 នាក់ បានស្លាប់ ឬរងរបួសជារៀង រាល់ថ្ងៃនៅក្នុងទីក្រុង Donbass ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក David Arakhamia ដែលដឹកនាំការចរចា របស់ទីក្រុង គៀវ ជាមួយទីក្រុងមូស្គូ និងជាប្រធានគណបក្សរបស់ប្រធានាធិបតី អ៊ុយក្រែន នៅក្នុងសភា បានបង្ហាញតួលេខក្នុងអំឡុង ពេលកិច្ចប្រជុំតុមូល នៅឯមូលនិធិ German Marshall ក្នុងទីក្រុង Washington DC ។ លោកបាននិយាយថា ចំនួនអ្នកស្លាប់និងរបួសប្រចាំថ្ងៃក្នុងចំណោមទាហានអ៊ុយក្រែន បានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីប្រទេសរុស្ស៊ីបានបង្កើន ការវាយលុក របស់ខ្លួននៅ Donbass ។
នៅថ្ងៃទី 1 ខែមិថុនា ប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ទីក្រុងគៀវបានបាត់បង់ទាហានពី 60 ទៅ 100 នាក់ក្នុងមួយថ្ងៃក្នុងការប្រយុទ្ធ ។ ឥឡូវនេះជាងពីរសប្តាហ៍ក្រោយមក Arakhamia អះអាងថាចំនួននេះ បានកើនដល់ 200-500 នាក់ជារៀងរាល់ថ្ងៃជាមធ្យម ៕
ប្រែសម្រួលៈ ណៃ តុលា