ឥណ្ឌា៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៧ នាក់បានស្លាប់ និងផ្ទះរាប់លានខ្នងត្រូវបានទុកនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់បានវាយប្រហារភាគឦសាននៃប្រទេសឥណ្ឌា និងបង់ក្លាដែស។
ប្រទេសទាំង២បានស្នើឲ្យយោធាជួយទប់ទល់នឹងទឹកជំនន់ដ៏ខ្លាំង ដែលក្រុមមន្ត្រីបារម្ភថា អាចនឹងកើនឡើងកាន់តែខ្លាំងជាមួយនឹងការព្យាករណ៍ភ្លៀងបន្ថែមទៀតសម្រាប់ចុងសប្តាហ៍។ មន្ត្រីប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់ត្រូវបានវាយប្រហារដោយរន្ទះបាញ់នៅប្រទេសបង់ក្លាដែសចាប់តាំងពីថ្ងៃសុក្រ ហើយមនុស្ស ៤នាក់បានស្លាប់នៅក្នុងការរអិលបាក់ដី។
ទឹកជំនន់នៅប្រទេសបង់ក្លាដែស ត្រូវបានពិពណ៌នាដោយអ្នកជំនាញរបស់រដ្ឋាភិបាលថា ជាសក្តានុពលដ៏អាក្រក់បំផុតរបស់ប្រទេសចាប់តាំងពីឆ្នាំ ២០០៤ ធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើងដោយសារទឹកហូរពីភ្លៀងធ្លាក់ខ្លាំងពាសពេញភ្នំឥណ្ឌា។ នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋថា រដ្ឋ Assam របស់ប្រទេសឥណ្ឌា មនុស្សយ៉ាងហោចណាស់ ៩ នាក់បានស្លាប់នៅក្នុងទឹកជំនន់ និង ២ លាននាក់ផ្សេងទៀតបានឃើញផ្ទះរបស់ពួកគេលិចនៅក្នុងទឹកជំនន់ ។
ទន្លេ Brahmaputra ជាទន្លេដ៏ធំបំផុតមួយរបស់អាស៊ីបានគ្របដណ្តបដោយដីភក់របស់ខ្លួន ដោយបានជន់លិចភូមិ និងដីដំណាំចំនួន ៣,000 នៅក្នុងស្រុកចំនួន ២៨ នៃស្រុក Assam ចំនួន ៣៣។ លោក Sanjay O’Neil មន្ត្រីនៅស្ថានីយ៍ឧតុនិយមនៅទីក្រុង Gauhati រដ្ឋធានី Assam បាននិយាយថា បរិមាណទឹកភ្លៀងគឺមិនធ្លាប់មានពីមុនមក យើងរំពឹងថានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើននៅតំបន់មួយចំនួននៃរដ្ឋ Assam រហូតដល់ថ្ងៃអាទិត្យ៕
ដោយ៖លី ភីលីព