អាមេរិក ៖ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា សត្វខ្លាឃ្មុំប៉ូល ត្រូវបានគេប្រើជាញឹកញាប់ ជាផ្ទាំងរូបភាព សម្រាប់ការប្រែប្រួល អាកាសធាតុ ការសិក្សាថ្មីមួយ បានធ្វើឲ្យមានការងឿងឆ្ងល់ថា តើការកើនឡើង សីតុណ្ហភាពពិតជានឹង សម្លាប់សត្វពាហនៈ ឬយ៉ាងណា ។
ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Washington បានរកឃើញចំនួន ប្រជាជនថ្មីនៃខ្លាឃ្មុំប៉ូល ដែលលូតលាស់នៅក្នុង សមុទ្រគ្មានទឹកកកនៅ Greenland ភាគអាគ្នេយ៍ ។ ចំនួនសត្វមានភាពខុសប្លែកគ្នា ពីហ្សែន និង សម្របខ្លួនជាពិសេស ទៅនឹងបរិយាកាសគ្មានទឹកកក ហើយអាចជួយបំភ្លឺ ដល់អនាគត នៃប្រភេទសត្វ ចំពេលមានការកើនឡើង សីតុណ្ហភាព ។
លោកស្រីវេជ្ជបណ្ឌិត Kristin Laidre ដឹកនាំការសិក្សាបាននិយាយថា សត្វខ្លាឃ្មុំតំបន់ប៉ូល ត្រូវបានគំរាមកំហែងដោយការ បាត់បង់ទឹកកកសមុទ្រ ដោយសារតែការប្រែប្រួលអាកាសធាតុ ។ ចំនួនសត្វថ្មីនេះផ្តល់ឲ្យយើង នូវការយល់ដឹងមួយចំនួន អំពីរបៀបដែលប្រភេទ សត្វអាចនឹងបន្តទៅអនាគត។
ប៉ុន្តែខ្ញុំមិនគិត ថា ជម្រក នៃផ្ទាំងទឹកកក នឹងអាចទ្រទ្រង់ខ្លាឃ្មុំប៉ូល បានច្រើននោះទេ ។ វាមិនគ្រប់គ្រាន់ទេ ហើយយើងនៅតែរំពឹងថា នឹងឃើញការ ធ្លាក់ចុះដ៏ធំនៃខ្លាឃ្មុំប៉ូលនៅទូទាំងតំបន់អាក់ទិក ក្រោមការប្រែប្រួលអាកាសធាតុ ។ ដោយផ្អែកលើកំណត់ត្រា ប្រវត្តិសាស្ត្រ និងចំណេះដឹង ជនជាតិដើមភាគតិច អ្នកស្រាវជ្រាវដឹងថា មានខ្លាឃ្មុំមួយចំនួននៅ Greenland ភាគអាគ្នេយ៍ ។
ទោះបីជាយ៉ាងណា ក៏ដោយ រហូតមកដល់ពេលនេះ តំបន់នេះមិនទាន់ត្រូវ បានសិក្សាលម្អិតនៅឡើយទេ ដោយសារតែអាកាសធាតុ មិនអាចទាយទុក ជាមុនបាន ភ្នំធំ និងព្រិលធ្លាក់ខ្លាំង ។ លោកស្រីវេជ្ជបណ្ឌិត Laidre បានបន្តថា យើងចង់ស្ទង់មើល តំបន់នេះ ពីព្រោះយើងមិនដឹងច្រើន អំពីខ្លាឃ្មុំតំបន់ប៉ូល នៅ Greenland ភាគអាគ្នេយ៍ ប៉ុន្តែយើងមិនរំពឹងថា នឹងរកឃើញចំនួនសត្វ រងថ្មីរស់នៅទីនោះទេ ៕ ដោយ៖លី ភីលីព