ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ៖ឆ្នាំ២០២៣ ជាឆ្នាំដែលមានសីតុណ្ហភាពក្តៅបំផុត ក្នុងកំណត់ត្រារយៈពេល ១០០,០០០ ឆ្នាំ

រូបភាពពី៖​ RT News

អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ឆ្នាំ ២០២៣ គឺជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រា ហើយទំនងជាក្តៅបំផុតក្នុងរយៈពេលរាប់សិបពាន់ឆ្នាំ បើតាមសេវាកម្មផ្លាស់ប្តូរអាកាសធាតុ Copernicus (C3S) របស់សហភាពអឺរ៉ុប បានបង្ហាញលើរបាយការណ៍ប្រចាំឆ្នាំ Global Climate Highlights របស់ខ្លួនបានចេញផ្សាយកាលពីថ្ងៃអង្គារ។

នាយកអង្គការលោក Carlos Buontempo បានប្រាប់រ៉យទ័រឲ្យដឹងថា ជាមួយនឹងសីតុណ្ហភាពជាមធ្យមពិភពលោក ១៤.៩៨ អង្សារសេ តាមសំណុំទិន្នន័យ C3S ‘ ERA5 ឆ្នាំ ២០២៣ បានផ្តួលសីតុណ្ហភាពជាមធ្យមនៃឆ្នាំមុន ២០១៦ ដោយ ០.១៧ ដឺក្រេ ដែលជារឹមគួរឲ្យកត់សម្គាល់។ Buontempo បានបន្តថា កំណត់ត្រាសីតុណ្ហភាពសកលមានតាំងពីឆ្នាំ ១៨៥០ អ្នកវិទ្យាសាស្ត្រ C3S បានប្រើប្រភពទិន្នន័យជំនួស ដូចជារង្វង់ដើមឈើ និងពពុះខ្យល់នៅក្នុងផ្ទាំងទឹកកក ដើម្បីឈានដល់ការសន្និដ្ឋានថា ឆ្នាំ ២០២៣ គឺឆ្នាំក្តៅបំផុតក្នុងរយៈពេល ១០០,០០០ ឆ្នាំ។

នេះបើយោងតាមរបាយការណ៍ថា ឆ្នាំនេះគឺជាលើកទីមួយក្នុងកំណត់ត្រាដែលជារៀងរាល់ថ្ងៃគឺក្តៅជាងមួយអង្សាសេ ជាងសីតុណ្ហភាពជាមធ្យមបានកត់ត្រាក្នុងអំឡុងពេល “បុរេឧស្សាហកម្ម” នៃឆ្នាំ ១៨៥០ ដល់ ១៩០០ ។ចាប់ពីខែមិថុនាដល់ខែធ្នូ គឺក្តៅជាងខែត្រូវគ្នាពីឆ្នាំមុន ខណៈខែកក្កដា និងសីហា គឺជាខែដែលក្តៅបំផុតក្នុងកំណត់ត្រា២ ហើយខែកក្កដាបានឃើញសីតុណ្ហភាពដាច់ខាតខ្ពស់បំផុត។

សីតុណ្ហភាពកាលពីឆ្នាំមុនគឺជាមធ្យម ១.៤៨ ដឺក្រេក្តៅជាងកម្រិតមុនឧស្សាហកម្ម ដែលនាំឲ្យអ្នកវិទ្យាសាស្ត្រព្យាករណ៍ថា ឆ្នាំខាងមុខនឹងឡើងកម្ដៅលើសពី ១.៥ ដឺក្រេជាសញ្ញាសម្គាល់ដែលប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០២១៥ បង្កើតគោលនយោបាយអាកាសធាតុរបស់ពួកគេដើម្បីចៀសវាងការធ្វើជាតំណាងនៃផលវិបាកធ្ងន់ធ្ងរបំផុត៕ ដោយ៖លី ភីលីព

Most Popular

To Top