ព័ត៌មានអន្តរជាតិ

ព្រះអង្គម្ចាស់សង្ហា របស់ប្រ៊ុយណេ Mateen រៀបអភិសេកមិត្តស្រីព្រះអង្គនៅថ្ងៃទី១៤ ខែមករា

រូបភាពពី៖​ VN Express

ប្រ៊ុយណេ៖ គេហទំព័រព័ត៌មាន Borneo Bulletin បានរាយការណ៍ថា សណ្ឋាគារនៅក្នុងរដ្ឋធានី Bandar Seri Begawan នៃប្រទេសប្រ៊ុយណេមានការកក់កើនឡើង ដោយសារការរៀបអភិសេករវាងព្រះអង្គម្ចាស់ Mateen និងមិត្តស្រី Anisha RosnahIsa-Kalebic ខណៈលោក Andy Goh អ្នកគ្រប់គ្រងទូទៅនៅសណ្ឋាគារក្នុងស្រុកមួយក្នុងរដ្ឋធានីបាននិយាយថា ការស្នាក់នៅក្នុងបន្ទប់សម្រាប់ថ្ងៃនៃព្រះរាជពិធីដង្ហែនៅថ្ងៃទី ១៤ ខែមករាពេញអស់ហើយ យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស ។

លោកបានបន្តថា ប្រជាជនប្រ៊ុយណេមកពីទូទាំងប្រទេសបានកក់កន្លែងស្នាក់នៅមួយយប់ដើម្បីទទួលបានកន្លែងដ៏ល្អមួយដើម្បីទស្សនាព្រះបរមរាជវាំងដែលនឹងឆ្លងកាត់ក្នុងអំឡុងពេលដង្ហែដោយលោកបន្ថែមថា ភ្ញៀវបានធ្វើការកក់បន្ទប់តាំងពីខែតុលា។
លោក Molly Bong នាយកផ្នែកប្រតិបត្តិការនៅសណ្ឋាគារមួយផ្សេងទៀតបាននិយាយថា ស្ថានទូតមួយបានធ្វើការរៀបចំនៅសណ្ឋាគារនេះ ដើម្បីរង់ចាំភ្ញៀវមកពីប្រទេសរបស់ពួកគេ។ គេហទំព័រព័ត៌មានម៉ាឡេស៊ី Hype បានរាយការណ៍ថា ពិធីមង្គលការនឹងមានរយៈពេល ១០ ថ្ងៃជាមួយនឹងពិធីស្នើសុំដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ។

នេះបើយោងតាមទស្សនាវដ្តី People បានប្រាប់ឲ្យដឹងថា ពិធីសាសនាឥស្លាមមួយត្រូវបានគ្រោងធ្វើនៅថ្ងៃទី ១១ ខែមករា ដោយមានទទួលភ្ញៀវ និងក្បួនដង្ហែរនៅ Bandar Seri Begawan នៅថ្ងៃទី ១៤ ខែមករា ហើយវានឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី ១៦ ខែមករា។

ព្រះអង្គម្ចាស់ Mateen ព្រះជន្ម ៣២ ព្រះវស្សា ជាបុត្រទី ១០ របស់ស្តេចស៊ុលតង់ ហាស្សាន់ បូលគីយ៉ា និងជាបុត្រទី ៦ ក្នុងជួររាជបល្ល័ង្ក។ អ្នកបើកបរឧទ្ធម្ភាគចក្រ និងជាមេទ័ពអាកាសរបស់រាជប្រ៊ុយណេ ព្រះអង្គក៏កីឡាករ Polo សម្រាប់ប្រទេសរបស់ព្រះអង្គនៃព្រឹត្តិការណ៍ SEA Games ឆ្នាំ ២០១៧ និង ២០១៩ ផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top