ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា អាវុធឡាស៊ែររបស់ខ្លួន អាចបិទបាំងផ្កាយរណប និងអាចដុតកំទេច យន្ដហោះដ្រូន នៅលើអាកាសចម្ងាត រាប់គីឡូម៉ែត្របាន

ម៉ូស្គូ ៖ រុស្សីអះអាងថា មានអាវុធឡាស៊ែរ ដែលអាចធ្វើឲ្យផ្កាយរណបមើលមិនឃើញ ក្នុងគន្លងជុំវិញផែនដី ក៏ដូចជា ដុតកំទេចយន្ដហោះដ្រូន នៅកណ្តាលអាកាស ពីចម្ងាយរាប់គីឡូម៉ែត្របាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ។

អាវុធឡាស៊ែរចល័តត្រូវបានគេហៅថា Peresvet ហើយត្រូវបានប្រកាសជាលើកដំបូង នៅឆ្នាំ២០១៨ ដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ នៅក្នុងសន្និសីទមួយ នៅទីក្រុងមូស្គូ កាលពីម្សិលមិញ ឧបនាយករដ្ឋមន្ត្រី Yury Borisov បានលើកឡើងថា ការសាកល្បងថ្មីៗនេះ បានឃើញឡាស៊ែរ ដុតបំផ្លាញ យន្តហោះគ្មានមនុស្ស បើកដែលមានចម្ងាយ %គីឡូម៉ែត្រ (៣ម៉ាយ) ក្នុងរយៈពេលត្រឹមតែ ៥ វិនាទីប៉ុណ្ណោះ។

លោក Borisov បានបន្តអះអាងថា “វាអាចបិទបាំងរាល់ប្រព័ន្ធឈ្លប យកការណ៍ផ្កាយរណប របស់សត្រូវដែលទំនង ជានៅក្នុងគន្លងរហូតដល់ ១៥០០គីឡូម៉ែត្រ ដោយបិទពួកវាក្នុងអំឡុង ពេលហោះហើរ ដោយសារតែការប្រើប្រាស់ កាំរស្មីឡាស៊ែរ” ។ ប្រហែលជានេះជារបៀប ដែលរុស្ស៊ីមានបំណងដក Starlink ប្រសិនបើការលួចចូល នៅតែបន្តបរាជ័យ។

ជាក់ស្តែង Peresvet ត្រូវបានផលិតយ៉ាងច្រើន នៅក្នុងប្រទេសរុស្ស៊ី និងផ្គត់ផ្គង់ដល់កងទ័ពរបស់ខ្លួន។ ប្រសិនបើជាការពិត វាបង្ហាញថា កងកម្លាំងរុស្ស៊ី អាចនឹងកំពុងប្រើប្រាស់ ប្រព័ន្ធឡាស៊ែរចល័ត នៅក្នុងសង្គ្រាមរបស់ខ្លួន ជាមួយអ៊ុយក្រែន ទោះបីជាមិនមានភស្តុតាង ណាមួយដែលបានបង្ហាញ មកទល់ពេលនេះក៏ដោយ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top