ព័ត៌មានអន្តរជាតិ

លោកKen Rhee បញ្ចេញវីដេអូ អំពីពេលវេលា របស់លោកនៅអ៊ុយក្រែន ហើយចែករម្លែកថា លោកស្ទើរតែស្លាប់

សេអ៊ូល ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អតីតប្រធានក្រុម Ken Rhee ដែលបានចូលរួមប្រយុទ្ធ នៅប្រទេសអ៊ុយក្រែនបានចេញវីដេអូ តាំងពីពេលលោកនៅអ៊ុយក្រែន ហើយបានពន្យល់ថា លោកស្ទើរតែបាត់បង់ជីវិត។
លោក Ken Rhee បានបង្ហោះវីដេអូមួយ ដែលមានចំណងជើងថា “ការពិតអំពីការប្រយុទ្ធគ្នា នៃកងពលអន្តរជាតិ នៅអ៊ុយក្រែន” នៅលើ YouTube របស់លោក ROKSEAL ។ វីដេអូនេះត្រូវបានថតដោយ Ken Rhee ផ្ទាល់ ហើយបង្ហាញពីទាហានអន្តរជាតិ ដែលរងរបួស។

លោក Ken Rhee បានពន្យល់ថា យើងទាំងអស់គ្នានឹងស្លាប់ ប្រសិនបើយើងស្នាក់នៅទីនោះ ហើយលោកបានបន្ថែមថា យើងពិតជាសំណាងណាស់ ។ ពីមុន Ken Rhee ក៏ត្រូវបានសម្ភាសន៍ដោយ YouTuber Solnamoo Song នៅប្រទេសអ៊ុយក្រែន មុនពេលលោកត្រឡប់ទៅកូរ៉េវិញ។
ក្នុងអំឡុងពេលនោះ លោក Ken Rhee បានបង្ហាញព័ត៌មានលម្អិត នៃការប្រយុទ្ធ ដ៏គ្រោះថ្នាក់ ហើយបានពន្យល់ថា វាមិនមែនជាប្រតិបត្តិការ វាយប្រហារនោះទេ យើងបានទៅឈ្លបយកការណ៍ ទៅកាន់តំបន់ជាក់លាក់មួយ ប៉ុន្តែបន្ទាប់ពីយើង មកដល់ភ្លាមៗ ការទម្លាក់គ្រាប់បែកបាន ធ្លាក់មកលើទីតាំងរបស់យើង ។

លោកបានបន្តពន្យល់ថា ពេលនោះយើងនៅកន្លែងដូចរោងចាំ។ កាំភ្លើងបានបាញ់រន្ធនៅលើពិដាន និងរន្ធនៅលើឥដ្ឋ យើងនៅជាប់រន្ធ។ លោកបានបន្តថា ខ្ញុំនៅត្រង់កន្លែងដែលបុកហើយក្លាយជារន្ធ ខ្ញុំពិតជាបានរើចេញពីកន្លែងនោះ ព្រោះខ្ញុំកំពុងនិយាយអ្វីមួយទៅអ្នកណាម្នាក់៕

Most Popular

To Top