ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ចាប់ផ្តើមដឹកជញ្ជូនកាំភ្លើងធំ ប្រភេទ Krab self-propelled ឲ្យអ៊ុយក្រែន

បរទេស៖កងកម្លាំងយោធានៃប្រទេសប៉ូឡូញកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសថាជាផ្នែកមួយនៃជំនួយោធាសម្រាប់កិច្ចការងារអន្តរជាតិនិងក្នុងនាមជាមិត្តភ័ក្តផងនោះប្រទេសប៉ូឡូញគឺបានចាប់
ផ្តើមធ្វើការដឹកជញ្ជូនអាវុធជាកាំភ្លើងធំទំហំ 155mm ជាច្រើនគ្រឿងទៅឲ្យប្រទេសអ៊ុយក្រែនហើយដែលត្រូវបានគេស្គាល់ថាជាកាំភ្លើងធំប្រភេទ AHS Krab self-propelled។

គួរឲ្យដឹងដែរថាកាំភ្លើងធំទាំងនោះដែលអាចបាញ់បានចំងាយរហូតទៅដល់៤០គីឡូម៉ែត្រនិងធ្លាប់ត្រូវបានសន្យាដោយរដ្ឋាភិបាលប៉ូឡូញកាលពីថ្ងៃទី២៩ខែឧសភាជាមួយនឹងចំនួនសរុប១៨យូនីតទៅឲ្យប្រទេស
អ៊ុយក្រែនសម្រាប់កិច្ចការពារជាតិ។

កាំភ្លើងធំ Krab self-នេះគឺជាអាវុធដែលផលិតឡើងដោយក្រុមហ៊ុននៃក្រសួងការពារជាតិប៉ូឡូញដែលមានឈ្មោះថា Huta Stalowa Wola និងក៏ជាអាវុធទទួលបាលអជ្ញាបណ្ណពីក្រុមហ៊ុនផលិតអាវុធ
អង់គ្លេស AS90 Howitzer ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top