បច្ចេកវិទ្យា

នាយករដ្ឋមន្ត្រីប៉ូឡូញ បណ្តេញអភិបាលរងម្នាក់ ចេញពីតំណែង បន្ទាប់ពីបង្ហោះសារប្រមាថ មើលងាយលើ X

xinhua

ប៉ូឡូញ ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានបណ្តេញ អភិបាលរង នៃរដ្ឋ Lower Silesia លោក Jacek Protasiewicz ចេញពីតំណែង បន្ទាប់ពីលោកបានធ្វើការបង្ហោះសារ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដ៏ចម្លែកជាបន្តបន្ទាប់ ដែលរួមមានការប្រមាថ “ស្រឡាញ់ភេទដូចគ្នា”ថែមទៀតផង ។

នៅពេលសមាជិកម្នាក់ នៃគណបក្ស Tusk ត្រូវបានបណ្តេញចេញនៅឆ្នាំ ២០១៥ លោក Protasiewicz បានបង្ហោះរូបថត នៃសមមិត្តនយោបាយចាស់ របស់លោក ហើយបាននិយាយថា លោកដឹងពីរឿងល្អៗ ជាច្រើន សំខាន់ និង គួរឲ្យចាប់អារម្មណ៍ សម្រាប់ប្រទេសនេះ ដែលដើមដំបូង លោកមានបំណងចែករម្លែក បន្ទាប់ពីការចូលនិវត្តន៍ របស់លោក ប្រហែលជា ខ្ញុំនឹងប្រាប់ពួកគេឲ្យបានឆាប់ ។

Tusk បានបណ្តេញលោក Protasiewicz ពីកាលថ្ងៃច័ន្ទ តាមសំណើរបស់អភិបាលខេត្ត ។ លោកនៅតែជាសមាជិក នៃក្រុមនយោបាយសម្ព័ន្ធមិត្ត ជាមួយគណបក្សប្រជាជនប៉ូឡូញ (PSL) ជាដៃគូវ័យក្មេងក្នុងរដ្ឋាភិបាលចម្រុះរបស់ Tusk បានឡើងកាន់អំណាច កាលពីខែធ្នូឆ្នាំមុន ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា មុនពេលការបោះឆ្នោតជ្រើសរើសអភិបាលក្រុង ក្នុងរដ្ឋធានី Wroclaw នៃរដ្ឋ លោកProtasiewicz បានចូលទៅក្នុងសង្រ្គាម អណ្តាតភ្លើងនៅលើ X (អតីត Twitter) ដោយហៅអ្នករិះគន់ម្នាក់ថា មនុស្សអាក្រក់ និងម្នាក់ទៀតជាមនុស្ស កំសាកដែលមានក្លិនស្អុយ ។ នៅថ្ងៃបន្ទាប់លោកបានចាប់ផ្តើមប្រកាស អំពីអ្វីដែលហាក់ដូចជាទំនាក់ទំនងស្នេហា ជាមួយ Daria Brzezicka ជាសកម្មជនគណបក្សមានអាយុ ៣០ ឆ្នាំរបស់លោក ។

លោកបានហៅអ្នកប្រើប្រាស់ X ម្នាក់ទៀត ដែលបានរិះគន់លោក Brzezicka ថា ជាធូលីដីដែលមិនអាចយល់បាន ខណៈការស្នើឲ្យអ្នករិះគន់ ទីបីគ្រាន់តែវាយអក្សរ “រឿងឆោតល្ងង់” ដោយសារតែលោកជាអ្នកចាញ់ច្រណែន ។

លោក Protasiewicz បានបន្តអះអាងថា បបូរមាត់ធំ និងក្រហម និងមាត់ឆ្ងាញ់ គឺទទួលខុសត្រូវចំពោះអាជីពរបស់សកម្មជន Oskar Szafarowicz នៅក្នុងអតីតគណបក្ស PiS ដែលកាន់អំណាច។ ចាប់តាំងពីពេលនោះមក Szafarowicz បាននិយាយថា លោកនឹងប្តឹងអភិបាលរងសម្រាប់ការនិយាយ ពាក្យជេរប្រមាថ បុព្វកាល និងមនុស្សស្រលាញ់ភេទដូចគ្នា ៕

Most Popular

To Top